ក្រុមហ៊ុន​ស៊ីន​ទ្រី​ផ្អាក​ប្រមូល​សំរាម​ក្នុងឱកាស​ភ្ជុំបិណ្ឌ​

14-09-2017 6:51 pm 1097
សំរាមនៅលើដងផ្លូវ ក្នុងរាជធានីភ្នំពេញ។ រូបថត៖ ទ្រី សីហៈ

​បុគ្គលិក​ក្រុមហ៊ុន​ស៊ីន​ទ្រី ដែល​បម្រើ​សេវា​សម្អាត និង​ដឹកជញ្ជូន​សំរាម​ក្នុង​រាជធានី​ភ្នំពេញ និង​សម្រាក​ពី​ការងារ នៅក្នុង​ឱកាស​ភ្ជុំបិណ្ឌ ដែល​នាំ​ឲ្យ​ការប្រមូល​សំរាម មាន​ភាពរអាក់រអួល ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៧​។ នៅក្នុង​អំឡុងពេល​នោះ សាលាក្រុង​ភ្នំពេញ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ទុកដាក់​សំរាម​ឲ្យបាន​ត្រឹមត្រូវ តាម​ទីតាំង​រៀងៗ​ខ្លួន​ជា​បណ្ដោះអាសន្ន ជៀសវាង​ការបញ្ចេញ​សំរាម មក​ទីសាធារណៈ​។ នេះ​បើ​យោងតាម​សេចក្ដីជូនដំណឹង របស់​សាលា​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៧​។​

 ពាក្យគន្លឹះ  ក្រុមហ៊ុនស៊ីនទ្រី

ព័ត៌មានផ្សេងទៀត