លោក សុខ ទូច ស្នើ​សង្គ្រោះ​ជាតិ​រក​ភស្តុតាង​បញ្ជាក់​ភាព​ស្អាតស្អំ​របស់​លោក​កឹម សុខា​

11-09-2017 3:41 pm 1367

​ថ្លែង​ក្នុង​កម្មវិធី​កិច្ច​ពិភាក្សា​តុមូល​ស្តីពី «​បដិវត្តន៍​ពណ៌​នៅ​ជុំវិញ​ពិភពលោក​និង​សោកនាដកម្ម​ក្រោយ​បដិវត្តន៍​ពណ៌​» នៅ​ព្រឹក​ថ្ងៃទី​១១​កញ្ញា លោក សុខ ទូច ថ្លែងថា គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវតែ​រក​ភស្តុតាង​មក​បញ្ជាក់​ភាព​ស្អាតស្អំ​របស់លោក កឹម សុខា ទាក់ទង​នឹង​រឿង​ក្បត់ជាតិ ។ បើសិន​ជា​ភស្តុតាង​ទាំងនោះ​គ្រប់គ្រាន់​តាម​ច្បាប់ ហើយ​រដ្ឋាភិបាល​នៅ​តែ​បន្ត​ចោទ ឬ​រំលាយ​សង្គ្រោះ​ជាតិ នោះ​ប្រជាជន​ជា​តុលាការ ។ លោក​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ត្រូវ​រៀបចំ​ហែ​ក្បួន​ដូច​ធ្លាប់​កើតឡើង​កាលពី​អាណត្តិ​មុនៗ​ឡើយ ។​

​សូម​ស្តាប់​ការលើកឡើង​របស់​លោក សុខ ទូច បន្ថែម​....

 ពាក្យគន្លឹះ  លោកសុខទូច

ព័ត៌មានផ្សេងទៀត