ក្រុមហ៊ុន​ស៊ីន​ទ្រី​​ស្នើ​ឲ្យជួយ​​ផ្សព្វផ្សាយ​​ពី​ការ​ទុកដា​ក់​​សំរាម​​ពេល​​បុណ្យ​​ភ្ជុំបិណ្ឌ​​

11-09-2017 11:12 am 2914

​ក្រុមហ៊ុន​ស៊ីន ទ្រី ដាក់​សំណើសុំ​អន្ដរាគមន៍​ពី​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ជួយ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​សារព័ត៌មាន វិទ្យុ ទូរ​ស្សន៍ ស្ដីពី ការ​ទុកដាក់​សំរាម​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​។ នៅក្នុង​លិខិត​សំណើ​​របស់​ក្រុមហ៊ុន​ប្រមូល​សំរាម​មួយ​នេះ ចុះ​ថ្ងៃ​ទី​១១​កញ្ញា ឱ្យដឹងថា ដោយសារតែ បុគ្គលិក កម្មករ​របស់​ក្រុមហ៊ុន​ត្រូវ​ឈប់​នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ដូច្នេះ​ការ​ផ្ដល់​សេវា​សំអាត ប្រមូល និង​ដឹកជញ្ជូន​សំណល់​ក្នុង​រាជធានី​ភ្នំពេញ នឹង​មាន​ភាពរអាក់រអួល​បន្ដិចបន្ដួច​ចំនួន​៨​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២៥ ខែ​កញ្ញា​។​

​ទោះជា​យ៉ាងណា ក្រុមហ៊ុន​ស៊ីន ទ្រី បញ្ជាក់ថា ក្រុមហ៊ុន​ក៏​បាន​រៀបចំ​កម្លាំង​កម្ម​ករ​ស្ម័គ្រចិត្ត ដើម្បី​បំរើ​ការងារ​ផ្តល់​សេវា​សំអាត និង​ប្រមូល​សំណង់​តាម​បណ្តា​ផ្លូវធំៗ និង​ទីប្រជុំជន​មួយចំនួន​ផង​ដែរ​។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន​ក៏​អំពាវនាវ​ឲ្យ​ម្ចាស់​ទីតាំង​ទាំងអស់​កុំ​បញ្ចេញ​សំរាម​តាម​ទីសាធារណៈ ឬ​ដងផ្លូវ​ផ្សេងៗ​នៅ​អំឡុង​ពេល​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​៕

 ពាក្យគន្លឹះ  ក្រុមហ៊ុន​ស៊ីន​ទ្រី

ព័ត៌មានផ្សេងទៀត