ព្រឹក​នេះ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នឹង​ប្រជុំ​លើ​ករណី​លោក​កឹម សុខា​

07-09-2017 8:47 am 1012

​នៅ​ព្រឹក​ថ្ងៃទី​០៧ កញ្ញា​នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​រដ្ឋសភា នឹង​បើក​កិច្ចប្រជុំ​មួយ ដើម្បី​ពិនិត្យ​លើ​ករណី​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​បទល្មើស​ក្បត់ជាតិ ។​

​បើ​តាម​ការបញ្ជាក់​ពី​លោក​ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា ធ្លាប់​បានឲ្យដឹងថា កិច្ចប្រជុំ​នេះ នឹង​ធ្វើឡើង​ក្រោម​វត្តមាន​លោក ហេង សំរិន ប្រធានរដ្ឋសភា ដែល​មាន​របៀបវារៈ​ចំនួន​៣ រួមមាន​៖

១៖ ពិនិត្យ​លើ​របាយការណ៍​តុលាការ ពាក់ព័ន្ធ​នឹង​ការចាប់ខ្លួន ឃាត់ខ្លួន និង​ឃុំខ្លួន លោក កឹម សុខា

២៖ ពិនិត្យ​លើ​លិខិត​របស់​តំណាងរាស្ត្រ​ដែល​មាន​ហត្ថលេខី​ចំនួន​៤៨​រូប ស្នើ​ឱ្យ​កោះប្រជុំ​វិសាមញ្ញ​

៣៖ គឺ​កំណត់​ពេល​ដើម្បី​បើក​កិច្ចប្រជុំ​វិសាមញ​នេះ​តែម្តង​

​សូមបញ្ជាក់​ថា លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅវេលា​ម៉ោង​ប្រមាណ ១២៖៣៥​នាទី យប់​រំលង​អាធ្រា​ត្រ​ថ្ងៃទី​០២ ឈានចូល​ថ្ងៃ​ទី​០៣ ខែ​កញ្ញា ឆ្នាំ​២០១៧ នៅ​គេហដ្ឋាន​របស់​លោក​ស្ថិតនៅ​ក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ក្រោយ​ពី​បែកធ្លាយ​វីដេអូ​មួយ​បង្ហាញថា លោក​បាន​អនុវត្ត​តាម​ការបញ្ជារ​បស់​សហរដ្ឋអាមេរិក ដើម្បី​ដណ្តើម​អំណាច ពី​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់ ដែល​កើតចេញ​ពី​ការបោះឆ្នោត​។​

 ពាក្យគន្លឹះ  រដ្ឋសភា

ព័ត៌មានផ្សេងទៀត