វៀតណាម​​អភិវឌ្ឍ​​វិស័យ​ការពារ​ជាតិ​​ស្រប​ពេល​​ឡើងកម្ដៅ​ជាមួយ​ចិន​

06-09-2017 5:10 pm 322
កងទ័ព​វៀតណាម

​តាម​ទិន្នន័យ​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្ដិភាព​អន្ដរជាតិ​Stockholm បាន​បង្ហាញ​ឲ្យដឹង​ថា​ការចំណាយ​លើ​វិស័យ​យោធា​របស់​វៀតណាម ឈានដល់​៥​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៦ កើនឡើង​ជិត​៩០​ភាគរយ​ពី​ឆ្នាំ​២០១០​។​ការកើនឡើង​ចំណាយ​លើ​វិស័យ​យោធា ស្រប​ពេល​វៀតណាម​កំពុង​កើនឡើង​ភាព​តានតឹង​ជាមួយ​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​

​ដែនសមុទ្រ​ចិន​ខាងត្បូង​ចិន​អះអាង​កាន់កាប់​ស្ទើរ​ទាំងស្រុង ប៉ុន្ដែ​វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ព្រុយ​ណេ និង​តៃវ៉ាន់ ក៏​ប្រកាស​កាន់កាប់​តំបន់​មួយចំនួន​ក្នុង​ដែន​សមុទ្រ​ចិន​ខាងត្បូង​។​ក្នុងនោះ​វៀតណាម​និង​ហ្វីលីពីន​មាន​វិវាទ​ខ្លាំង​ជាងគេ​ជាមួយ​ចិន​។​វៀតណាម​ធ្លាប់​បាន​ប៉ះទង្គិច​នឹង​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដោយសារតែ​ការ​ខួង​ប្រេង​។​ក្រៅពី​នេះ​វៀតណាម​បាន​ប្រឆាំង​ការធ្វើ​សមយុទ្ធ​របស់​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​៕

 ពាក្យគន្លឹះ  វៀតណាម

ព័ត៌មានផ្សេងទៀត