មក​ស្វែងយល់​​ពី​ការ​ធ្វើ​តេស្ដ​​អាវុធ​នុយក្លេអ៊ែ​រ​ទាំង​៦​លើ​ក​​របស់​កូរ៉េខាងជើង​

04-09-2017 11:31 am 1377
ទិដ្ឋភាព​ការធ្វើតេស្ដ​នុយក្លេអ៊ែរថ្មីៗនេះ​របស់​កូរ៉េខាងជើង

​ចាប់តាំងពី​កូរ៉េ​ខាងជើង​ដើរចេញ​ពី​កិច្ចពិភាក្សា​៦​ភាគី ស្ដីពី​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ក្នុង​ឆ្នាំ​២០០៣ រដ្ឋ​មួយ​នេះ​បាន​ធ្វើ​តេស្ដ​អាវុធ​នុយក្លេអ៊ែរ​៦​លើក​ហើយ​។​

​លើក​ទី​១​នៅ​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០០៦ បាញ់​ចេញពី​តំបន់​Punggye-ri​។​ការ​ធ្វើ​តេស្ដ​ចេញពី​ក្នុង​ដី​ជម្រៅ​៣១០​ម៉ែត្រ ហោះ​ក្នុង​រយៈកម្ពស់​១,៣៤០​ម៉ែត្រ បង្ក​ការ​រំ​ញ័រ​ក្រោម​ដី​៤.៣​រ៉ិ​ចទ័​រ​។​

​លើក​ទី​២​នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០០៩ បាញ់​ចេញពី​តំបន់​Punggye-ri​។​ការ​ធ្វើ​តេស្ដ​ចេញពី​ក្នុង​ដី​ក្នុង​ជម្រៅ​៤៩០​ម៉ែត្រ ហោះ​ក្នុង​រយៈកម្ពស់​១,៣៤០​ម៉ែត្រ បង្ក​ការ​រំ​ញ័រ​ក្រោម​ដី​៤.៧​រ៉ិ​ចទ័​រ​។​

​លើក​ទី​៣​នៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៣ បាញ់​ចេញពី​តំបន់​Punggye-ri​។​ការ​ធ្វើ​តេស្ដ​ចេញពី​ក្នុង​ដី​ក្នុង​ជម្រៅ​១,០០០​ម៉ែត្រ ហោះ​ក្នុង​រយៈកម្ពស់​១,៣៤០​ម៉ែត្រ បង្ក​ការ​រំ​ញ័រ​ក្រោម​ដី​៥.១​រ៉ិ​ចទ័​រ​។​

​លើក​ទី​៤​នៅ​ថ្ងៃ​ទី​០៦ ខែ​មករា ឆ្នាំ​២០១៦ បាញ់​ចេញពី​តំបន់​Punggye-ri​។​ការ​ធ្វើ​តេស្ដ​ចេញពី​ក្នុង​ដី​ក្នុង​ជម្រៅ​១,០០០​ម៉ែត្រ ហោះ​ក្នុង​រយៈកម្ពស់​១,៣៤០​ម៉ែត្រ បង្ក​ការ​រំ​ញ័រ​ក្រោម​ដី​៥.១​រ៉ិ​ចទ័​រ​។​

​លើក​ទី​៥​នៅ​ថ្ងៃ​ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០១៦ បាញ់​ចេញពី​តំបន់​Punggye-ri​។​ការ​ធ្វើ​តេស្ដ​ចេញពី​ក្នុង​ដី​ក្នុង​ជម្រៅ​១,០០០​ម៉ែត្រ ហោះ​ក្នុង​រយៈកម្ពស់​១,៣៤០​ម៉ែត្រ បង្ក​ការ​រំ​ញ័រ​៥.៣​រ៉ិ​ចទ័​រ​។​

​លើក​ទី​៦​នៅ​ថ្ងៃ​ទី​០៣ ខែ​កញ្ញា ឆ្នាំ​២០១៧ បាញ់​ចេញពី​តំបន់​Punggye-ri​។​ការ​ធ្វើ​តេស្ដ​ចេញពី​ក្នុង​ដី​នៅ​មិនទាន់​កំណត់​បាន​ថា​ក្នុង​ជម្រៅ​ប៉ុន្មាន​ម៉ែត្រ​ទេ ប៉ុន្ដែ​ហោះ​បាន​រយៈកម្ពស់​១,៣៤០​ម៉ែត្រ​ដូចគ្នា និង​បង្ក​ការ​រំ​ញ័រ​រហូតដល់​៦.៣​រ៉ិ​ចទ័​រ​៕

 

ព័ត៌មានផ្សេងទៀត