ប៉ូលិស​ឥណ្ឌា​​ចាប់ខ្លួន​មនុស្ស​​ជាង​៥០០​នាក់​​ក្រោយ​ផ្ទុះ​ហិង្សា​​ពេល​តវ៉ា​

27-08-2017 9:37 am 573
ប្រជាជន​ឥណ្ឌា​ពេលចូល​រួម​តវ៉ា

​ប៉ូលិស​ឥណ្ឌា​បាន​ឃាត់ខ្លួន​មនុស្ស​ជាង​៥០០​នាក់ បន្ទាប់ពី​មាន​ការតវ៉ា​មួយ​ឈាន​ដល់​ការប្រើ​អំពើហិង្សា បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ជា​ច្រើន​នាក់ ក្រោយពេល​មេដឹកនាំ​សាសនា​ម្នាក់​ត្រូវបាន​ផ្ដន្ទាទោស​ពី​បទ​រំលោភ​សេពសន្ថវៈ​។​ប៉ូលិស​បាន​បញ្ជាក់​ឲ្យដឹង​កាលពី​ថ្ងៃ​ទី​២៦​សីហា​ថា មនុស្ស​៥២៤​នាក់​ត្រូវបាន​ចាប់ឃុំខ្លួន ក្រោយ​ពួកគេ​ចូលរួម​ក្នុង​ការតវ៉ា​ឈាន​ដល់​ការប៉ះទង្គិច​ជាមួយ​ប៉ូលិស​សម្លាប់​មនុស្ស​៣១​នាក់ និង​របួស​ជាង​២៥០​នាក់​។​ការតវ៉ា​មាន​មនុស្ស​ចូលរួម​ប្រមាណ​ជា​១​សែន​នាក់​។​អ្នក​ដែល​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​បាន នឹង​បញ្ជូន​ទៅ​តុលាការ​កាត់ទោស​នៅ​ថ្ងៃទី​២៨​សីហា​។​កងទ័ព​និង​ប៉ូលិស​ឥណ្ឌា​នៅតែ​ប្រកាស​អាសន្ន​នៅឡើយ ព្រោះ​អាច​នឹង​មាន​អំពើហិង្សា​កើតឡើង​បន្ដទៀត​៕

 ពាក្យគន្លឹះ  ឥណ្ឌា

ព័ត៌មានផ្សេងទៀត