អ្នកស្រី​យី​ង​ឡាក់​​ចាកចេញ​ពី​ថៃ​​ទៅ​ឌូ​បៃ​តាំង​ពី​​សប្ដាហ៍​មុន​

26-08-2017 4:34 pm 2826
អ្នកស្រីយីងឡាក់ ស៊ីណាវ៉ាត្រាអតីតនាយករដ្ឋមន្ដ្រីថៃ

​អតីត​នាយករដ្ឋមន្ដ្រី​ថៃ​អ្នកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា បាន​ភៀសខ្លួន​ទៅ​កាន់​ទីក្រុង​ឌូ​បៃ​នៃ​ប្រទេស​អារ៉ាប់​រួម​ហើយ​។​នេះ​បើ​តាម​ការបញ្ជាក់​ពី​មន្ដ្រីជាន់ខ្ពស់​នៃ​គណបក្ស​ភឿ​ថៃ​របស់​អ្នកស្រី​នៅ​ថ្ងៃទី​២៦​សីហា​នេះ​។​ការប្រកាស​នេះ​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​តុលាការ​កំពូល​ថៃ​ចេញ​ដីកា​ចាប់ខ្លួន​អ្នកស្រី ហើយ​អ្នកស្រី​ក៏​មិន​បាន​បង្ហាញខ្លួន​នៅ​តុលាការ​កំពូល​ដើម្បី​ស្ដាប់​ការប្រកាស​សាលក្រម​ដែរ​កាលពី​ថ្ងៃ​ទី​២៥​សីហា​។​ការប្រកាស​សាលក្រម​ត្រូវ​លើក​ពេល​ទៅ​ប្រកាស​នៅ​ថ្ងៃទី​២៧​កញ្ញា​វិញ​។​

​តាម​ប្រភព​ពី​គណបក្ស​ភឿ​ថៃ​ឲ្យ​ដឹងថា អ្នកស្រី​យី​ង​ឡា​ក់បាន​ចាកចេញ​ពី​ប្រទេស​ថៃ​កាលពី​សប្ដាហ៍​មុន ដោយ​ឆ្លងកាត់​តាម​ប្រទេស​សិង្ហ​បុរី​ទៅ​ទីក្រុង​ឌូ​បៃ​នៃ​ប្រទេស​អារ៉ាប់​រួម ជា​កន្លែង​ដែល​បងប្រុស​របស់​អ្នកស្រី​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា​រស់នៅ ក្រោយ​និរទេស​ចេញពី​ប្រទេស​ថៃ​កាលពី​ឆ្នាំ​២០០៨​។​មន្ដ្រីជាន់ខ្ពស់​នៃ​គណបក្ស​ភឿ​ថៃ​ប្រាប់ថា ដំបូង​ឡើយ​លឺដំណឹង​អ្នកស្រី​ធ្វើដំណើរ​ទៅ​ប្រទេស​កម្ពុជា ក្រោយមក​បន្ដ​តាម​ប្រទេស​សិង្ហ​បុរី រួច​ក៏​ចេញ​ទៅ​ឌូ​បៃតែ​ម្ដង​៕

 ពាក្យគន្លឹះ  អ្នកស្រីយីងឡាក់

ព័ត៌មានផ្សេងទៀត