អស្ចារ្យ​!​​ជប៉ុន​ផលិត​បាន​​អាចារ្យ​​មនុស្ស​យន្ដ​​សម្រាប់​ពិធី​​បុណ្យសព​

26-08-2017 8:17 am 831
​"Pepper"ដែលជាអាចារ្យមនុស្សយន្ដ​សម្រាប់ពិធីបុណ្យសព

ជា​សមិទ្ធផល​ថ្មី​មួយទៀត​ក្នុង​វិស័យ​បច្ចេកវិទ្យា គឺ​ជប៉ុន​បាន​ផលិត​មនុស្ស​យន្ដ​ប្រភេទ​ថ្មី​ឈ្មោះថា​"Pepper" ជា​អាចារ្យ​មនុស្ស​យន្ដ​ដែល​អាច​សូត្រធម៌​ក្នុង​ពិធី​បុណ្យ​សព​បាន​។​មនុស្ស​យន្ដ​នេះ​ផលិត​ដោយ​ក្រុមហ៊ុន​ជប៉ុន​Nissei Eco Co. និង​បាន​ដាក់តាំង​បង្ហាញ​ក្នុង​ពិ​ពណ៌​ឧស្សាហកម្ម​បុណ្យសព​កាលពី​ថ្ងៃ​ទី​២៣​សីហា​។​វា​បំពាក់​ដោយ​សំឡេង​បញ្ជា​កុំព្យូទ័រ វា​អាច​សូត្រធម៌​និង​គោះ​ស្គរ​បាន​ក្នុងពេល​តែមួយ​។​

​អាចារ្យ​មនុស្ស​យន្ដ​សម្រាប់​ពិធី​បុណ្យសព​របស់​ព្រះពុទ្ធសាសនា​នេះ អាច​ជំនួស​អាចារ្យ​ពិតប្រាកដ​បាន ហើយ​ជួល​ក្នុង​មួយ​ចប់​ពិធី​ប្រមាណ​តែ​៤៥០​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ បើ​ប្រៀបធៀប​នឹង​ការជួល​អាចារ្យ​ពិត​ខុស​គ្នា​ជិត​២​ពាន់​ដុល្លារ​អាមេរិក​។​ប៉ុន្ដែ​អាចារ្យ​មនុស្ស​យន្ដ​"Pepper" នៅ​មិនទាន់​ដាក់​ដំណើរការ​ឲ្យ​ជួល​សម្រាប់​ពិធី​បុណ្យ​សព​នៅ​ឡើយ​ទេ​៕

 ពាក្យគន្លឹះ  ជប៉ុន

ព័ត៌មានផ្សេងទៀត