ប្រភព​មិន​បញ្ចេញ​ឈ្មោះ​៖​​អ្នកស្រី​យី​ង​ឡាក់​​បាន​ភៀសខ្លួន​ចេញពី​​ប្រទេស​ថៃ​ហើយ​

25-08-2017 4:01 pm 358
អ្នកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា

​អតីត​នាយករដ្ឋមន្ដ្រី​ថៃ​ដែល​ត្រូវ​កងទ័ព​ធ្វើ​រដ្ឋប្រហារ ទម្លាក់​ចេញពី​តំណែង​កាលពី​ឆ្នាំ​២០១៤​អ្នកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា បាន​ជម្លៀស​ខ្លួន​ចេញពី​ប្រទេស​ថៃ​ហើយ មុន​ពេល​តុលាការ​ចេញ​ដីកា​ចាប់ខ្លួន​អ្នកស្រី​។​នេះ​បើ​តាម​ប្រភពព័ត៌មាន​ដែល​នៅ​កៀក​នឹង​គ្រួសារ​ស៊ីណាវ៉ាត្រា បញ្ជាក់​នៅ​ថ្ងៃ​ទី​២៥​សីហា​នេះ​។​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​ដដែល​បានឲ្យដឹង​ទៀតថា អ្នកស្រី​យី​ង​ឡាក់​បាន​ភៀសខ្លួន​ទៅ​ក្រៅប្រទេស ប៉ុន្ដែ​មិនដឹងថា​ទៅ​ណា​ទេ​។​ឧបនាយក​រដ្ឋមន្ដ្រី​ថៃ​លោក​Prawit Wongsuwan​បាន​ប្រាប់​អ្នកកាសែត​ដែរ​ថា អ្នកស្រី​យី​ង​ឡាក់​ពិតជា​អាចមាន​លទ្ធភាព​ចាកចេញ​ទៅ​ក្រៅ​ប្រទេស​បាត់ទៅហើយ​៕

 ពាក្យគន្លឹះ  អ្នកស្រីយីងឡាក់

ព័ត៌មានផ្សេងទៀត