អាមេរិក​អំពាវនាវ​ឲ្យ​កូរ៉េខាងជើ​ង​ឈប់​បង្កហេតុ​​ងាក​មក​ចរចា​​គ្នា​វិញ​

25-08-2017 10:25 am 335
​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិកអ្នកស្រី​Heather Nauer​

​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​បាន​និយាយថា កូរ៉េខាងជើង​ក្នុង​រយៈពេល​បី​សប្ដាហ៍​កន្លងមកនេះ​មិនបាន​ធ្វើ​តេស្ដ​មី​ស៊ី​ល​ឆ្លង​ទ្វីប​ទេ​។​អ្នកស្រី​បាន​ជំរុញ​ឲ្យ​កូរ៉េខាងជើង​អត់ធ្មត់​តាម​ដែល​អាច​ធ្វើបាន កុំ​បង្ក​សកម្មភាព​គួរឲ្យ​បារម្ភ​ទៀត និង​ត្រូវ​បោះជំហាន​ឆ្ពោះទៅរក​ការរំលាយចោល​នុយក្លេអ៊ែរ​។​អាមេរិក​ពិតជា​ចង់ឃើញ​កូរ៉េខាងជើង​ងាក​មក​ដោះស្រាយ​បញ្ហា​នេះ​។​អ្នកស្រី​Heather Nauer​បាន​ថ្លែង​បែបនេះ នៅក្នុង​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​ទី​២៤​សីហា​។​

​អ្នកស្រី​បន្ថែមថា វា​ជា​ជំហាន​ល្អ​ណាស់​ក្នុង​ដំណាក់កាល​ដំបូង​នេះ ដែល​កូរ៉េខាងជើង​មិន​បាន​បាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប​រយៈពេល​ជាង​៣​សប្ដាហ៍​កន្លងមក​។​អាមេរិក​និង​កូរ៉េខាងជើង​មិនទាន់​អាច​កំណត់​ពី​ការចរចា​បាន​នៅឡើយ​ទេ ដូច្នេះ​អ្នកស្រី​សង្ឃឹម​គោលនយោបាយ​ស្វែងរក​ការរំលាយចោល​កម្មវិធី​នុយក្លេអ៊ែរ​នៅលើ​ឧបទ្វីប​កូរ៉េ ទទួលបាន​ការឆ្លើយតប​ពី​កូរ៉េខាងជើង ហើយ​ក្រុង​ព្យ​ង​យ៉ាង​ផ្ទាល់​នឹង​មាន​ឥរិយាបថ​ទន់ភ្លន់​ក្នុង​ការចាត់វិធានការ​ដោះស្រាយ​៕

ព័ត៌មានផ្សេងទៀត