សាលា​ដំបូង​​សម្រេច​​ប្រកាស​​សាលក្រម​​សំណុំ​រឿង​​លោក​​សួន​ ​សេរី​រដ្ឋា​​នៅ​​ថ្ងៃ​ស្អែក​

24-08-2017 6:28 pm 1095

ក្រោយ​បើក​សវនាការ​សួរដេញដោល​ជាង​៣​ម៉ោង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ប្រកាស​សាលក្រម​លើ​សំណុំរឿង​លោក​សួន សេរី​រដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែ​សីហា ស្អែក​នេះ​។ លោក​សួង សុភ័ណ​ប្រធានស្ដីទី​គណបក្ស​អំណាច​ខ្មែរ លើកឡើងថា សវនាការ​លើ​លោក​សួន សេរី​រដ្ឋា​នេះ គឺជា​រឿង​នយោបាយ​។ លោក​ថា ការសម្រេច​ប្រកាស​សាលក្រម​នៅ​ថ្ងៃស្អែក គឺ​តុលាការ​ហាក់ដូចជា​មាន​ចេតនា​រង់ចាំ​សួរនាំ​ពី​នរណា​ម្នាក់ ថា​ករណី​នេះ​គួរ​លើកលែង ឬ​ចោទប្រកាន់​។ លោក​យល់ថា ករណី​នេះ​តុលាការ​គួរតែ​ទម្លាក់​ការចោទប្រកាន់ ដោ​គ្រាន់តែ​ឲ្យ​លោក​សួន សេរី​រដ្ឋា ធ្វើ​ជា​លិខិត​សូមទោស​ទៅបាន​ហើយ​…..

​លោក​សួង សុភ័ណ​៖

សូមបញ្ជាក់​ថា លោក​សួន សេរី​រដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ ត្រូវបាន​ចៅក្រម​ជំនុំជម្រះ សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​កាលពី​ល្ងាច​ថ្ងៃទី​១៤ ខែ​សីហា ក្រោម​ការចោទប្រកាន់​ចំនួន​៣​បទល្មើស ក្នុងនោះ​រួមមាន បទ​ញុះញង់​កុំឱ្យ​យោធិន​ស្តាប់បង្គាប់  បទ​ធ្វើ​ឱ្យ​ខូច​ទឹកចិត្ត​កងទ័ព​តាម​បញ្ញត្តិ និង​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​បញ្ញត្តិ​មាត្រា​៤៩៤​និង​មាត្រា​៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ ក្រោយ​លោក​សួន សេរី​រដ្ឋា បាន​បង្ហោះ​រិះ​មន្ត្រី​ជាន់ខ្ពស់​យោធា​កម្ពុជា ជុំវិញ​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា ឡាវ​កាលពី​រសៀល​ថ្ងៃទី​១៣ សីហា​៕


 ពាក្យគន្លឹះ  លោកសួន សេរីរដ្ឋា

ព័ត៌មានផ្សេងទៀត