តាម​រូបភាព​បែកធ្លាយ​​បង្ហាញ​ថា​​កូរ៉េ​ខាងជើង​​កំពុង​លាក់បាំង​​កម្មវិធី​មី​ស៊ី​ល​

24-08-2017 10:27 am 615
លោកគីម ជុងអ៊ុនពេលទៅពិនិត្យនៅវិទ្យាស្ថានសម្ភារៈគីមី

​អ្នកជំនាញ​បាន​បង្ហើប​ប្រាប់ឲ្យដឹង​ថា តាម​រូបភាព​ដែល​បែកធ្លាយ​ថ្មីៗ​នេះ កូរ៉េខាងជើង​កំពុងតែ​លាក់បាំង​នូវ​កម្មវិធី​មី​ស៊ី​ល​របស់គេ ក្នុងនោះ​មាន​ទាំង​មី​ស៊ី​ល​ដែល​បាន​ធ្វើ​តេស្ដ​ដោយ​ស្ងាត់ៗ​កន្លង​មក​ផង​។​កាលពី​ថ្ងៃ​ទី​២៣​សីហា ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង​KCNA​ប្រកាសថា លោក​គីម ជុង​អ៊ុន​បាន​ធ្វើ​ទស្សនកិច្ច​ទៅកាន់​វិទ្យាស្ថាន​សម្ភារៈ​គីមី នៃ​សាលា​វិទ្យាសាស្ដ្រ​ការពារជាតិ​។​

​តាម​ការបញ្ជាក់​នៅក្នុង​សេចក្ដីថ្លែងការណ៍ លោក​គីម ជុង​អ៊ុន​បាន​ណែនាំ​ដល់​វិទ្យាស្ថាន​ឲ្យ​ផលិត​បន្ថែម​នូវ​មី​ស៊ី​ល​ប្រភេទ​ថ្មី រួម​នឹង​ក្បាល​គ្រាប់​បំពាក់​លើ​មី​ស៊ី​ល ដោយ​បន្ដ​បង្កើន​ម៉ាស៊ីន​ជំរុញ​ដំណើរការ​ផលិត​។​ហេតុនេះ​អ្នកជំនាញ​បាន​អះអាង​ថា កូរ៉េខាងជើង​កំពុង​បង្ហាញឲ្យឃើញ​ពី​កម្មវិធី​មី​ស៊ីល​ថ្មី​ដែល​គេ​បាន​លាក់បាំង​៕

ព័ត៌មានផ្សេងទៀត