អ៊ុយ​ក្រែនថា​​គ្មាន​ការផ្គត់ផ្គង់​​បច្ចេកវិទ្យា​មី​ស៊ី​ល​​ទៅ​ឲ្យ​កូរ៉េ​ខាងជើង​​ទេ​

23-08-2017 10:15 am 446
លោក​Oleksandr Turchynovពេលផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត

​រដ្ឋាភិបាល​អ៊ុយ​ក្រែន​បាន​បញ្ជាក់​ថា ប្រទេស​អ៊ុយ​ក្រែន​មិន​បាន​ផ្គត់ផ្គង់​បច្ចេ​ក​វិទ្យាទាក់ទង​នឹង​មី​ស៊ី​ល​ទៅ​ឲ្យ​កូរ៉េ​ខាងជើង​ទេ​។​រដ្ឋលេខាធិការ​នៃ​ក្រុមប្រឹក្សា​សន្ដិសុខ​និង​ការពារ​ជាតិ​អ៊ុយ​ក្រែនលោក​Oleksandr Turchynov បាន​រាយការណ៍​ពី​លទ្ធផល​នៃ​ការស៊ើបអង្កេត​ទៅ​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក​Petro Poroshenko​កាលពី​ថ្ងៃ​ទី​២២​សីហា​។​ក្រុមប្រឹក្សា​កំពុង​តែ​ស្វែងរក​ព័ត៌មាន​ដែល​អះអាង​ដោយ​អ្នកជំនាញ​អាមេរិក​ថា បច្ចេកវិទ្យា​ទាក់ទង​នឹង​មី​ស៊ី​ល​ឆ្លង​ទ្វីប​កូរ៉េខាងជើង អាច​មាន​ទំនាក់ទំនង​នឹង​ការទិញ​ដូរ​តាមផ្លូវ​ងងឹត​។​

​កាលពីដើម​ខែ​សីហា​នេះ វិទ្យាស្ថាន​សិក្សា​ពី​យុទ្ធសាស្ដ្រ​របស់​អាមេរិក​បាន​ចេញ​របាយការណ៍​ថា ម៉ាស៊ីន​បាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប​របស់​កូរ៉េខាងជើង គឺ​នាំចូល​ពី​រុស្ស៊ី​ហើយ​រុស្ស៊ី​នាំយក​ពី​រោងចក្រ​របស់​អ៊ុយ​ក្រែ​នទៅ​។​ក្រោយ​ពី​នោះ​មក រដ្ឋាភិបាល​អ៊ុយ​ក្រែន​បាន​ចេញ​បញ្ជា​ឲ្យ​បើក​ការស៊ើបអង្កេត​ដើម្បី​ស្វែងរក​ការពិត​៕

ព័ត៌មានផ្សេងទៀត