មន្ត្រី​៦​រូប​​នៅ​ខេត្តកំពង់ធំ​​ត្រូវបាន​​ផ្ទេរ​ភារកិច្ច​​និង​​តែងតាំង​​មុខ​តំណែង​​ថ្មី​​

19-08-2017 9:38 am 2894

​មន្ត្រី​៤​រូប នៅក្នុង​ខេត្ត​កំពង់ធំ​ត្រូវបាន​តែងតាំង​ជា​អភិបាលស្រុក ក្នុង​ខេត្ត​កំពង់ធំ ខណៈ​មន្ត្រី​២​រូប​ទៀត ត្រូវ​ផ្ទេរ​ទៅ​បម្រើ​ការងារ​នៅ​សាលាខេត្ត​វិញ​។ យោងតាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្សព្វផ្សាយ​នាពេល​ថ្មីៗ​នេះ ឱ្យដឹងថា មន្ត្រី​៣​រូប នៅក្នុង​ខេត្ត​កំពង់ធំ ដែល​ត្រូវ​ផ្ទេរ​ភារកិច្ច រួមមាន​៖ លោក​ខៀវ ប៉ាង ពី​អភិបាល​ស្រុង​ប្រាសាទ​សំបូរ ទៅ​បម្រើ​ការងារ​នៅ​សាលា​ខេត្តកំពង់ធំ លោក​យស បញ្ញា​រិទ្ធ អភិបាល​ស្រុក​សន្ទុក ទៅ​បម្រើ​ការងារ​នៅ​សាលា​ខេត្តកំពង់ធំ និង​លោក​ទូច សុខា ផ្ទេរ​ពី​អភិបាល​ស្រុក​ប្រាសាទ​បល្ល័ង្ក ឲ្យទៅ​ជា​អភិបាល​ស្រុក​សន្ទុក​។​

​ដោយឡែក មន្ត្រី​៣​រូប​ទៀត ដែល​ត្រូវបាន​តែងតាំង​ជា​អភិបាលស្រុក ក្នុង​ខេត្ត​កំពង់ធំ រួមមាន​៖ លោក​ម៉ាក់ ប៊ុន​ហុង ឲ្យ​កាន់​មុខតំណែង​ជា​អភិបាលក្រុង​ស្ទឹងសែន លោក​អ៊ុត វណ្ណ​រ៉ា ឲ្យ​កាន់​មុខតំណែង​ជា​អភិបាល​ស្រុក​ប្រាសាទ​សំបូរ និង​លោក​វណ្ណៈ សោ​ភានិត ឲ្យ​កាន់​មុខ​តំណាង​ជា​អភិបាលស្រុក​ប្រាសាទ​បល្ល័ង្ក​៕​

 ពាក្យគន្លឹះ  ខេត្តកំពង់ធំ

ព័ត៌មានផ្សេងទៀត