មូលនិធិ​ចក្ខុ​ខ្មែរ​ប្រកាស​វះកាត់​ភ្នែក​ឥតគិតថ្លៃ​ដល់​ពលរដ្ឋ​កម្ពុជា​

16-08-2017 6:15 pm 1042
Photo Khmer Sight Foundation

​ក្រុមគ្រូពេទ្យ​មនុស្សធម៌​មកពី​ប្រទេស​អូស្ត្រាលី សហការ​ជាមួយ​គ្រូពេទ្យ​កម្ពុជា ក្រោម ការ គាំ ទ្រ​ដោយ មូលនិធិ​ចក្ខុ​ខ្មែរ បាន​ផ្តល់​សេវា​ព្យាបាល វះកាត់​ភ្នែក ជូន​ប្រជាពលរដ្ឋ​កម្ពុជា ដោយ ឥតគិតថ្លៃ​ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៧ នៅ​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​សូ​វៀត ។

សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​មាន​បញ្ហា​ភ្នែក​ដូចជា ភ្នែក​ឡើងបាយ ភ្នែក​កន្ទុយថ្លែន អាច​ទៅ​ទទួល​សេវា​ព្យាបាល ឥតគិតថ្លៃ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៧​។​

​ប្រធាន​គ្រប់គ្រង​បេសកម្ម អ្នកស្រី បាន រតនា ប្រាប់​វិទ្យុ​វាយោ​ថា ការផ្ដល់​សេវា​ពិនិត្យ និង​វះកាត់​ភ្នែក​ដោយ​ឥតគិតថ្លៃ​ជូន​ប្រពល​ពលរដ្ឋ​កម្ពុជា នៅពេលនេះ គឺជា​ការរៀបចំ​ដោយ មូលនិធិ​ចក្ខុ​ខ្មែរ ដោយ​ទទួល​ការសហការ​ពី​ក្រុមគ្រូពេទ្យ​មនុស្សធម៌​អូស្ត្រាលី និង​កម្ពុជា​។ លោកស្រី​បន្ត​ថា ការផ្ដល់​សេវា​ព្យាបាល​ពុំ​មាន​កំណត់​ចំនួន​អ្នកជំងឺ​នោះទេ​...

​សំឡេង​អ្នកស្រី បាន រតនា​៖

​ពលរដ្ឋ​ដែល​មាន​បំណង ទទួល​សេវា​ព្យាបាល​ភ្នែក​នេះ អាច​អញ្ជើញ​ទៅកាន់ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត (​ពេទ្យ​រុស្សី​) ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​ប័ណ្ណ​ក្រីក្រ ឬ​អាច​ទំនាក់ទំនង​សាកសួរ​ព័ត៌មាន​បន្ថែម​តាម​រយៈ​ទូរស័ព្ទ​លេខ​៖ ០១០ ៥០៩ ៧០១, ០៧០ ៧៧៧ ០០៩ និង​០៨៥ ៨៦៦ ៦៥០​។​

 ពាក្យគន្លឹះ  វះកាត់ភ្នែក

ព័ត៌មានផ្សេងទៀត