ករណី​លោក​សួន សេរី​រដ្ឋា តុលាការ​រក​ឃើញ​បទល្មើស​ចំនួន៣

14-08-2017 5:32 pm 1305

​ក្រោយ​បញ្ជូន​ខ្លួន​ទៅ​សួរចម្លើយ នៅ​តុលាការ នា​ថ្ងៃ​ទី​១៤ សីហា​នេះ លោក​សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ ត្រូវបាន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ រកឃើញ​នូវ​ទោសកំហុស​ចំនួន​៣​បទល្មើស​។​

១. បទ ញុះញង់​កុំឱ្យ​យោធិន​ស្តាប់បង្គាប់ តាម​បញ្ញត្តិ​មាត្រា​៤៧១​នៃ​ក្រម​ព្រហ្មទណ្ឌ​

២. បទ ធ្វើឱ្យ​ខូច​ទឹកចិត្ត​កងទ័ព តាម​បញ្ញត្តិ​មាត្រា​៤៧២ នៃ​ក្រម​ព្រហ្មទណ្ឌ​

៣. បទ ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​បញ្ញត្តិ​មាត្រា ៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​គួរបញ្ជាក់​ថា លោក​សួន សេរី​រដ្ឋា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាមៗ កាលពី​ថ្ងៃ​ទី​១៣ សីហា បន្ទាប់​ពី​លោក​បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​ថា «​ពេល​សង្គ្រាម​កើតឡើង ជាមួយនឹង​ប្រទេស​លាវ​នោះ លទ្ធផល​វា​ហ្នឹង​មិន​ខុស​ពី​សង្គ្រាម ដែល​កើត​ឡើង​ជាមួយ​នឹង​ប្រទេស​សៀម​ទេ ! គឺ​កូន​ខ្មែរ កងទ័ព​ជាតិ នឹង​ស្លាប់​ក្នុង​សមរភូមិ​យ៉ាង​វេទនា​… ហើយ​មេទ័ព​ចោរ នឹង​ឡើងបុណ្យ​សក្តិ ប្រមូល​បាន​លុយកាក់ សប្បាយ​ជាមួយ​ស្រី​ញី​យ៉ាង​គគ្រឹកគគ្រេង !​។ ពីព្រោះ​កន្លងមក​ដូច​យើង​ដឹង​ហើយ សង្គ្រាម​ដែល​កើត ឡើង​ជាមួយ​នឹង​ប្រទេស​សៀម គឺ​ស្លាប់​តែ​កូន​ខ្មែរ អ្នកស្នេហាជាតិ ដែល​ចូល​ប្រយុទ្ធ​នៅ​ជួរ​មុខ​ទេ​។ ចំណែក​ឯ​ពួក​មេៗ​ពាក់​ផ្កាយ និង​កូន​លោក​ធំៗ​ដែល​នៅ​ជួរ ក្រោយ​ចេញមុខ​ចេញ​មាត់​នោះ ប្រមូល​លុយ ប្រមូល​លាភ ហើយ​ដេក​តែ​ម៉ាស៊ីនត្រជាក់​ជាមួយ​ស្រី​កំដរ ក៏​ឡើងបុណ្យ​ឡើង​ផ្កាយ​ដែរ​»៕ ដោយៈ​សៅ វិសាល​

 ពាក្យគន្លឹះ  លោកសួន សេរីរដ្ឋា

ព័ត៌មានផ្សេងទៀត

សាលា​ដំបូង​​សម្រេច​​ប្រកាស​​សាលក្រម​​សំណុំ​រឿង​​លោក​​សួន​ ​សេរី​រដ្ឋា​​នៅ​​ថ្ងៃ​ស្អែក​

លោក​សួន សេរី​រដ្ឋា​​ត្រូវ​អតីត​បុគ្គលិក​​ធ្វើការ​​ក្នុង​បក្ស​​ប្តឹង​ពី​បទ​​ប៉ុនប៉ង​​មនុស្សឃាត​​និង​បរិហារ​​បង្កាច់​កេរ្តិ៍​

មេគណបក្ស​អំណាច​ខ្មែរ​​ចោទ​​ឯកអគ្គរដ្ឋទូត​​អាមេរិក​​នៅ​កម្ពុជា​​ថា​ដើរលេង​​សប្បាយ​​ភ្លេច​​តួនាទី​​

លោក​​សុខ​ ទូច​​ស្វាគមន៍​​ឡើង​​វេទិ​កា​​តទល់​​ជា​មួយ​​លោក​​សួន​ សេរី​​រដ្ឋា​​រឿង​​ប្រវត្តិ​សាស្ត្រ​​ខ្មែរ​​

លោក​​សួន​ សេ​រី​​រដ្ឋា​​ចេញ​មុខ​​ជំ​ទាស់​​នឹង​​ការ​ប្តូរ​​ខ្នាត​​ផែន​ទី​​

លោក​សួន សេរី​រដ្ឋា​ថា​ បើ​លោក​​ឈ្នះឆ្នោត កម្ពុជា​នឹង​​ដកខ្លួន​ចេញ​​ពី​សហគមន៍​​អាស៊ាន​​

លោក​​សួន សេរី​រដ្ឋា​​ធ្លាប់​លួច​ចូល​​កម្ពុជា​​ដើម្បី​​ធ្វើ​​សកម្មភាព​​នយោបាយ​

លោក​​សួន សេរី​រដ្ឋា​​ហៅ​រឿង​​លោក​សម រង្ស៊ី​​ជា​ល្ខោន​​នយោបាយ​​«​​ឆ្មា​ខ្វាក់​​ប្រលែង​​កណ្តុ​រ​ងាប់​​»

ឡ​សម្ងួត​​នៅ​ស្រុកប​វេ​ល​​និង​ថ្មគោល​​​​មិន​ទទួល​​សម្ងួ​ត​ស្រូវ​​​លោក​​សួន សេរី​រដ្ឋា​

លោក​​សួន​ ​សេរី​រដ្ឋា​ ​រិះគន់​​លោក​​កឹម​ ​សុខា​​រឿង​អាស្រូវ​​ផ្លូវ​ភេទ