សាលា​ដំបូង​​ផ្ដន្ទាទោស​​លោក​​គឹម​ ​សុខ​ ​ដាក់​ពន្ធនាគារ​​១៨​​ខែ

10-08-2017 4:11 pm 1765

​នៅ​រសៀល​ថ្ងៃ​ទី​១០ សីហា នេះ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ផ្ដន្ទាទោស​លោក​គឹម សុខ អ្នកឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ​ដាក់​ពន្ធនាគារ​ចំនួន​១៨​ខែ និង​ពិន័យ​ជា​ប្រាក់​ចូល​រដ្ឋ​៨​លាន​រៀល រួម​នឹង​ប្រាក់​សងជំងឺចិត្ត​ដល់​លោក​ហ៊ុន សែន ចំនួណ​៨០០​លាន​រៀល​។ ការសម្រេច​ផ្ដន្ទាទោស​នេះ បាន​ធ្វើឡើង​តាម​បណ្ដឹង​របស់​លោក​ហ៊ុន សែន ដែល​ប្ដឹង​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧​។ លោក ហ៊ុន សែន បាន​ប្ដឹង​ទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក គឹម សុខ ជាង​កន្លះ​លាន​ដុល្លារ​អាមេរិក ទាក់ទង​នឹង​ការ​និយាយថា គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​សម្លាប់​បណ្ឌិត កែម ឡី​។​

គួរ​រំឭក​ដែរ​ថា លោក គឹម សុខ ត្រូវបាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ក្រោម​បទ​ចោទ បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យមាន​ភាពវឹកវរ​ចលាចល​ដល់​សន្តិសុខ​សង្គម​ផង​ដែរ​៕

 ពាក្យគន្លឹះ  លោកគឹម សុខ

ព័ត៌មានផ្សេងទៀត