ក្រ​សួង​​យុត្តិ​ធម៌​​ជំរុញ​​ឱ្យ​​តុលា​កា​រ​​ពន្លឿន​​ការ​កាត់​ក្ដី​​រឿង​​ជួញ​ដូរ​​មនុស្ស​​

10-08-2017 4:05 pm 455

​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ បានបញ្ជាក់​ថា នឹង​ជំរុញ​បន្ថែម​ទៀត​ទៅ​តុលាការ ឱ្យ​ពន្លឿន​ការកាត់ក្ដី​សំណុំរឿង​ការជួញដូរម​នុស្ស​ឲ្យ​បាន​ឆាប់ តាម​ការស្នើ​របស់​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ខណៈ​ការបង្ក្រាប​ការជួញដូរ​មនុស្ស​នៅក្នុង​ឆមាស​ទី​មួយ​ឆ្នាំ​២០១៧​នេះ មាន​ការកើនឡើង​ជាង​ទ្វេដង បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៦​។

​នៅក្នុង​សិក្ខាសាលា ផ្សព្វផ្សាយ​ឯកសារ​គោល នៃ​ផែនការ​សកម្មភាព​ជាតិ ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ស្នើ​លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ឲ្យ​ពន្លឿ​ន​ដំណើរការ​កាត់ក្តី ចំពោះ​សំណុំរឿង ជួញដូរ​មនុស្ស ឲ្យបាន​លឿន ពីព្រោះ​ការកាត់ក្តី​ឲ្យបាន​លឿន វា​មាន​សារៈសំខាន់​ណាស់ ដើម្បី​ជា​ការជះឥទ្ធិពល​ដល់​ការពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ក៏ដូចជា នយោបាយ​ជាតិ​ផងដែរ​។​

​ឆ្លើយតប​ទៅនឹង​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក​ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ បានបញ្ជាក់​ថា ក្រសួង​យុត្តិធម៌ នឹង​ជំរុញ​បន្ថែម​ទៀត​ទៅ​តុលាការ ឱ្យ​ពន្លឿន​ការកាត់ក្ដី ក្នុងនោះ​សំណុំរឿង​ការជួញដូរ​មនុស្ស និង​សំណុំរឿង​ជួញដូរ​គ្រឿងញៀន ជាង​អទិភាព​មុនគេ​។ ប៉ុន្តែ​អ្នកនាំពាក្យ​រូបនេះ ថា ការជំរុញ​នេះ​ក្នុងន័យ​តាម​ក្របខណ្ឌ​ច្បាប់​ដែល​បានកំណត់ មិន​អាច​ឲ្យ​តុលាការ​ធ្វើ​អ្វី​ផ្ទុយ​ពី​ច្បាប់​ដែរ​………………

​សំឡេង​៖

​សូមបញ្ជាក់​ថា កម្ពុជា​បាន​បង្ក្រាប​ការជួញដូរ​មនុស្ស​នៅក្នុង​ឆមាស​ទី​មួយ​ឆ្នាំ​២០១៧​នេះ មាន​ចំនួន​៦៦​ករណី គឺ​បាន​កើន​ឡើង​ជាង​ទ្វេដង​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៦​។ ជាមួយគ្នានេះ លោក ស ខេង បានឱ្យដឹងថា ច្រករបៀង គឺជា​មុខសញ្ញា​ធំជាងគេ ទាំង​ទំនិញរត់ពន្ធ ការរត់ពន្ធ​មនុស្ស និង​បទល្មើស​ផ្សេងៗ វា​ឆ្លងកាត់​តាម​ច្រករបៀង​ទាំងអស់​៕ 

 ពាក្យគន្លឹះ  ការជួញដូរមនុស្ស

ព័ត៌មានផ្សេងទៀត