រសៀលនេះតុលាការក្រុង​ភ្នំពេញ​នឹង​ប្រកាស​សាលក្រម​សំណុំរឿង​លោក​គឹម សុខ​

10-08-2017 10:02 am 667

​នៅ​រសៀល​ថ្ងៃ​ទី​១០ សីហា​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​ប្រកាស​សាលក្រម​រឿងក្ដី​លោក​គឹម សុខ អ្នកឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ ដែល​ចោទប្រកាន់​ថា គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​សម្លាប់​លោក​កែម ឡី ។ សាលក្រម​នេះ នឹង​ត្រូវ​ប្រកាស​ដោយ​លោក គី ឫទ្ធី អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​។​

​គួរបញ្ជាក់​ថា លោក​គឹម សុខ ត្រូវបាន​តុលាការ ចោទប្រកាន់​២​បទល្មើស គឺ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ តាម​មាត្រា​៤៩៤ មាត្រា​៤៩៥ និង មាត្រា​៣០៥ នៃ​ក្រម​ព្រហ្មទណ្ឌ​៕ ដោយៈ​សៅ វិសាល​

 ពាក្យគន្លឹះ  លោកគឹម សុខ

ព័ត៌មានផ្សេងទៀត