លោក​ហ៊ុន សែន ស្នើ​ជប៉ុន​ជួយ​ដោះស្រាយ​បញ្ហា​សំរាម​នៅ​ក្រុងភ្នំពេញ​

08-08-2017 5:49 pm 2240

​ក្នុង​ដំណើរ​ទស្សនកិច្ច របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ទៅកាន់​ប្រទេស​ជប៉ុន លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន​សិក្សា​ជាមួយ​អ្នកជំនាញ​កម្ពុជា ក្នុង​ការកែច្នៃ​សំរាម នៅ​ទីក្រុង​ភ្នំពេញ ដែល​ជា​បញ្ហា​ចម្បង​ធំ​ទី​២ បន្ទាប់​ពី​បញ្ហា​ចរាច​រណ៍ ត្រូវ​ដោះស្រាយ​។​

​តាមរយៈ​ការ​បង្ហោះ​លើ​ទំព័រ​ហ្វេ​សប៊ុក នៅ​ថ្ងៃ​ទី​០៨ សីហា​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន មានប្រសាសន៍ថា រូបលោក និង​គណៈប្រតិភូ បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច នៅ​រោងចក្រ​កែច្នៃ​សំរាម SHIN-KOTO INCINERATION PLANT ដែល​គ្រប់គ្រង​ដោយ «​អាជ្ញាធរ សម្អាត ទីក្រុង​តូ​ក្យូ​» និង​ជិះ​រថភ្លើង​ស្វ័យប្រវត្តិ​។​

​អគារ​រោច​ក្រ​កែច្នៃ​សំរាម របស់​ជប៉ុន​មួយ​នេះ មាន​កំពស់​៦​ជាន់ បំពាក់​ដោយ​ម៉ាស៊ីន កិនកម្ទេច​សំរាម ហើយ​បែងចែក​ទៅតាម ប្រភេទ​សំរាម​នីមួយៗ ដែល​ផលិត​ចេញ ជា​វត្ថុ​សម្រាប់​ប្រើប្រាស់​បាន​ឡើង​វិញ​។ កាកសំណល់​មួយចំនួន​គឺ​យក​ទៅ​ធ្វើ​ជី និង​បម្លែង​ទៅ​ជា​ថាមពលអគ្គីសនី សម្រាប់​ប្រើប្រាស់​ផងដែរ​។ កម្ពុជា​ត្រូវការ​រោងចក្រ​បែបនេះ ដើម្បី​កែច្នៃ​សំរាម ដែល​ដឹកចេញទៅ​គរ នៅ​ជាយក្រុង​សព្វថ្ងៃ​៕ ដោយៈ​សៅ វិសាល​

 ពាក្យគន្លឹះ  សំរាម

ព័ត៌មានផ្សេងទៀត