សមត្ថ​កិច្ច​​ចាប់​បញ្ជូន​​លោក​​ញឹក​ ប៊ុន​ឆៃ​​ទៅ​​តុលា​ការ​ហើយ​​

05-08-2017 3:15 pm 3385

​លោក​ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​ជា​អតីត​ទីប្រឹក្សា​រាជរដ្ឋាភិបាល ត្រូវបាន​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ បញ្ជូនទៅ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​បន្ថែម លើ​ករណី​ជាប់​ពាក់ព័ន្ធ​ការផលិត​គ្រឿងញៀន នៅ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ឆ្នាំ​២០០៧​។ 

​សូមបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​០៣ ខែ​សីហា ឆ្នាំ​២០១៧ កន្លង​ទៅ​ថ្មីៗ​នេះ លោក​ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​យកទៅ​សួរនាំ ពាក់ព័ន្ធ​ករណី​ផលិត​គ្រឿងញៀន កាលពី​ឆ្នាំ​២០០៧ នៅ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​៕

 ពាក្យគន្លឹះ  លោកញឹក ប៊ុនឆៃ

ព័ត៌មានផ្សេងទៀត