ក្រោយ​Toyota​​និង​Mazda​​ចាប់ដៃ​គ្នា​​តើ​នឹង​ផលិត​​រថយន្ដ​​មាន​បច្ចេកវិទ្យា​​ខ្ពស់​កម្រិតណា​?

05-08-2017 10:21 am 1819
រថយន្ដក្រុមហ៊ុន​Toyota(ឆ្វេង)​និង​ក្រុមហ៊ុនMazda

​ក្រុមហ៊ុន​ផលិត​រថយន្ដ​របស់​ជ​ប៉ុន បាន​នឹង​កំពុង​បោះ​មួយ​ជំហាន​បន្ថែមទៀត ឈាន​ទៅ​ផលិរ​ថ​យន្ដ​ដែលមិន​ប៉ះពាល់​ដល់​បរិស្ថាន​។​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​ដូចជា​បារាំង​និង​អង់គ្លេស ប្រកាស​ឈប់​ឲ្យ​លក់​រថយន្ដ​ប្រើ​សាំង​និង​ម៉ាស៉ូត​នៅ​ឆ្នាំ​២០៤០​។​ក្រុមហ៊ុន​ផលិត​រថយន្ដ​នៅ​អឺរ៉ុប កំពុង​ចាប់ផ្ដើម​ផែនការ​ផលិត​រថយន្ដ​អគ្គិសនី ដែល​មិន​ផ្ដល់​ផលប៉ះពាល់​ដល់​បរិស្ថាន​។​យុទ្ធសាស្ដ្រ​ថ្មី​នេះ ច្បាស់​ណាស់​ថា​ជប៉ុន​ក៏​មិន​ត្រូវ​ព្រងើយកន្ដើយ​បានដែរ ត្រូវតែ​អភិវឌ្ឍ​ខ្លួន​មួយ​កម្រិត​ទៀត​។​

​ក្រុមហ៊ុន​ផលិត​រថយន្ដ​របស់​ជប៉ុនToyota​និង​Mazda​ បានប្រកាស​សម្ព័ន្ធភាព​ផ្ដោតលើ​ការផលិត​រថយន្ដ​ជំនាន់​ក្រោយ ជា​រថយន្ដ​ប្រើ​អគ្គិសនី​និង​បច្ចេកវិទ្យា​ផ្សេងទៀត​។​ក្រុមហ៊ុន​ទាំង​ពីរ​កំពុង​ពិចារណា​ផង​ដែរ លើ​ការសាងសង់​រោងចក្រ​រួមគ្នា​នៅ​អាមេរិក​ក្នុង​តម្លៃ​១.៦​ពាន់​លាន​ដុល្លារ​។​គម្រោង​នេះ​នឹង​ធ្វើឲ្យ​ក្រុមហ៊ុន​Mazda​អាច​សម្រេច​គោលដៅ​យូរអង្វែង នៃ​ការ​ផលិត​រថយន្ដ​ក្នុង​ទីផ្សារ​អាមេរិក​។​

​អ្នកជំនាញ​និយាយថា ក្រុមហ៊ុន​Toyota​ចាំបាច់​ត្រូវ​ចងសម្ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​Mazda ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា​ឈានមុខ​សម្រាប់​រថយន្ដ​ប្រើ​អគ្គិសនី និង​រថយន្ដ​បើកបរ​ដោយ​ស្វ័យប្រវត្ដិ ប្រសិនបើ​ចង់​ដណ្ដើម​តំណែង​កំពូល​មកវិញ​៕

 ពាក្យគន្លឹះ  ​Toyota-Mazda

ព័ត៌មានផ្សេងទៀត