សមត្ថកិច្ច​កំពុង​ចុះ​ឆែកឆេរ​ផ្ទះ​​របស់​លោក​ញឹក​ ប៊ុនឆៃ​

04-08-2017 5:09 pm 1069

​ក្រោយ​ការឃាត់ខ្លួន លោក​ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ នៅ​ថ្ងៃ​ទី​០៤ សីហា​នេះ កម្លាំង​សមត្ថកិច្ច​បាន​បន្ត​ចុះ​ឆែកឆេរ នៅផ្ទះ​របស់​លោក​ញឹក ប៊ុនឆៃ ស្ថិតនៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។ យ៉ាងណាក៏ដោយ រហូតមកដល់​ពេលនេះ សមត្ថកិច្ច នៅ​ទាន់​បានបង្ហាញ ឬ​រកឃើញ​វត្ថុតាង​អ្វី​នៅ​ឡើយ​ទេ​។​

​សូមបញ្ជាក់​ថា នៅ​វេលា​ថ្ងៃត្រង់ ថ្ងៃទី​០៣ សីហា ម្សិលមិញ លោក ញឹក ប៊ុនឆៃ ត្រូវបាន​សមត្ថកិច្ច ឃាត់ខ្លួន យក​ទៅ​សួរនាំ ពាក់ព័ន្ធ​នឹង​ករណី​ផលិត​គ្រឿងញៀន កាលពី​ឆ្នាំ​២០០៧ នៅ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​៕ ដោយៈ​សៅ វិសាល​

 ពាក្យគន្លឹះ  លោកញឹក ប៊ុនឆៃ

ព័ត៌មានផ្សេងទៀត