មុន​ឃាត់ខ្លួន​​លោក​ញឹក ប៊ុន​ឆៃ​​ធ្លាប់​និយាយថា​​លែង​ចង់​បាន​តំណែង​អ្វី​ទៀតហើយ​

03-08-2017 4:01 pm 41193

​លោក​ញឹក ប៊ុនឆៃ​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន នៅ​ថ្ងៃ​ទី​០៣ ខែ​សីហា ឆ្នាំ​២០១៧​នេះ ពាក់ព័ន្ធ​ករណី​ផលិត​គ្រឿងញៀន កាលពី​ឆ្នាំ​២០១២ នៅ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​។ បច្ចុប្បន្ន លោក​ញឹក ប៊ុនឆៃ កំពុង​ស្ថិត​ក្រោម​ការសាកសួ​រ​បន្ថែម ពី​សមត្ថកិច្ច​ជំនាញ​។ មុន​ត្រូវ​ឃាត់ខ្លួន លោក​ញឹក ប៊ុនឆៃ​ដែល​បច្ចុប្បន្ន​មាន​អាយុ​៦០​ឆ្នាំ ធ្លាប់បាន​និយាយ​ថា លោក​លែង​ប្រាថ្នា​ចង់បាន​អ្វី​ទៀតហើយ និង​ចុងក្រោយ មុន​បញ្ចប់​ជីវិត​នយោបាយ លោក​បន្ត​ដឹកនាំ​គណបក្ស​ផង និង​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​ដែល​ទទួលបាន ដល់​យុវជន​ជំនាន់​ក្រោយ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ប្រទេស។ សូមស្តាប់ការលើកឡើងបន្ថែមរបស់លោកញឹក ប៊ុនឆៃពាក់ព័ន្ធតំណែងសំខាន់ៗ ដែលលោកធ្លាប់​ទទួលបានតាំងពីឆ្នាំ១៩៩៣​………

​សំឡេង​លោក​ញឹក ប៊ុនឆៃ៖

​ការ​ថ្លែង​របស់លោក​ញឹក ប៊ុនឆៃ ដូច្នេះ​បាន​ធ្វើឡើង​នៅក្នុង​ឱកាស​ផ្តល់​កិច្ចសម្ភាសន៍​ផ្តាច់មុខ​ជាមួយ​វិទ្យុ​វាយោ​កាលពីពេល​ថ្មីៗ​នេះ​៕

 ពាក្យគន្លឹះ  លោកញឹក ប៊ុនឆៃ

ព័ត៌មានផ្សេងទៀត