ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​២​ម៉ោង​នៅ​ភូមិ​មួយ​ចំនួន​ក្នុង​ខេត្ត​ត្បូងឃ្មុំ​

02-08-2017 11:04 am 1100

​អគ្គិសនី​កម្ពុជា​ខេត្ត​កំពង់ចាម បាន​ចេញ​សេចក្តីជូនដំណឹង​ស្តីពី ការផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី ចំនួន​២​ម៉ោង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ ខែ​សីហា ឆ្នាំ​២០១៧ ចាប់ពី​ម៉ោង ៩​ព្រឹក ដល់​ម៉ោង ១១​ព្រឹក ។​ចំពោះ​ទីតាំង​ដែល​ត្រូវ​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​មាននៅ​ប៉ុស្តិ៍ P041,P042 និង P077 ដែល​ស្ថិតនៅ​ភូមិ​ជាំ​ម្អោ​រ ភូមិ​ណង់​ក្រពើ ឃុំ​មេមត់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​

​សូមបញ្ជាក់​ថា​មូលហេតុ​នៃ​ការផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នេះ គឺ​ដើម្បី​ដក​បង្គោល​រំកិល​ចេញពីផ្ទះ​អតិថិជន​ម្នាក់ នៅ​ភូមិ​មេមត់​ផ្សារ ឃុំ​មេមត់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​៕

 ពាក្យគន្លឹះ  ​អគ្គិសនី​កម្ពុជា

ព័ត៌មានផ្សេងទៀត