រសៀល​នេះ ​តុលាការ​កំពុង​បើក​ស​វន​ការ​កាត់ទោស​​លោក គឹម សុខ​​

26-07-2017 3:14 pm 2258
រូបភាពពីfn

​រសៀល ថ្ងៃទី​២៦ កក្កដា នេះ សាលាដំបូង​រាជធានី​ភ្នំពេញ​កំពុង​បើក​សវន​ការកាត់ទោស លោក​គឹម សុខ ពាក់ព័ន្ធ​នឹង​ករណី​ដែល លោក​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ថា ជា​អ្នក​សម្លាប់ លោក​កែម ឡី​។​

​លោក គឹម សុខ ត្រូវបាន​តុលាការ​បញ្ជូនទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស កាលពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧ តាម​បណ្តឹង​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បន្ទាប់ពី​លោក​និយាយ​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា​ថា ជា​អ្នក​សម្លាប់​លោក​កែម ឡី តាម​វិទ្យុ​អាស៊ីសេរី នា​ពេល​កន្លង​ទៅ​។​

​លោក​គឹម សុខ ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​ចំនួន​ពីរ​បទល្មើស គឺ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ តាម​មាត្រា​៤៩៤ មាត្រា​៤៩៥ និង​មាត្រា​៣០៥ នៃ​ក្រម​ព្រហ្មទណ្ឌ​។​លោក គឹម សុខ បាន​បរាជ័យ​ជា​បន្តបន្ទាប់​ក្នុង​ការស្នើ​សុំ​នៅក្រៅ​ឃុំ​។​

​ក្រៅពី​បណ្តឹង​ខាងលើ លោក​នៅ​ជាប់​បណ្តឹង​មួយ​ទៀត ដែល​ប្តឹង​ដោយ​មេធាវី​លោក​ហ៊ុន សែន​ដូច​គ្នា គឺពាក់ព័ន្ធ​អ្វីដែល​លោក គឹម សុខ បាន​ចោទប្រកាន់​ថា រដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស រួច​រក​ឃាតក​មិនដែល​ឃើញ​៕


 ពាក្យគន្លឹះ  លោកគឹម សុខ

ព័ត៌មានផ្សេងទៀត