តុលាការ​នឹង​បើកសវនាការ​កាត់ទោស​លោក​គឹម សុខ​នៅ​រសៀល​នេះ​

26-07-2017 9:34 am 606

​សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បើកសវនាការ​កាត់ទោស លោក គឹម សុខ អ្នកវិភាគ​នយោបាយ និង​សង្គម នៅ​រសៀល​ថ្ងៃ​ទី​២៦ កក្កដា​នេះ ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់ មកលើ​ថ្នាក់ដឹកនាំ​រដ្ឋា​ភិបាល​​ថា ជា​អ្នក​បាញ់សម្លាប់​លោក​កែម ឡី​។​

​លោក គឹម សុខ ត្រូវបាន​តុលាការ ចោទប្រកាន់​ចំនួន​២​បទល្មើស គឺ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​។

​សូមបញ្ជាក់​ថា លោក គឹម សុខ ត្រូវបាន​តុលាការ​បញ្ជូនទៅ​ឃុំខ្លួន ក្នុង​ពន្ធនាគារ​ព្រៃ​ស កាលពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧ តាម​បណ្តឹង​មេធាវី​តំណាង លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បន្ទាប់ពី​លោក​ចូលខ្លួន​ឆ្លើយបំភ្លឺ ជុំវិញ​ករណី​ខាងលើ​នេះ នៅ​តុលាការ​៕ ដោយៈ​សៅ វិសាល​

 ពាក្យគន្លឹះ  លោកគឹម សុខ

ព័ត៌មានផ្សេងទៀត