មន្ត្រី​​គណ​បក្ស​​រួប​រួម​​ជាតិ​​ត្រូវ​​ដក​​តំណែង​​ពី​​ទី​ប្រឹក្សា​​រដ្ឋា​ភិ​បាល​​ព្រោះ​​តែ​​...

21-07-2017 3:28 pm 4666

​មន្ត្រី​គណបក្ស​ខ្មែរ​រួបរួម​ជាតិ របស់​លោក​ញឹក ប៊ុនឆៃ ត្រូវបាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​មុខតំណែង​ពី​ទីប្រឹក្សា​រាជរដ្ឋាភិបាល​ជា​បន្តបន្ទាប់ តាម​សំណើ​នាយករដ្ឋមន្ត្រី ក្រោយ​ពី​ដឹង​ថា ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក​ញឹក ប៊ុនឆៃ មាន​ទំនាក់ទំនង​ជាមួយ​គណ​បក្សប្រឆាំង​។​

​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន បានឲ្យដឹងថា ការបញ្ចប់​មុខតំណែង​ពី​ទីប្រឹក្សា​រាជរដ្ឋាភិបាល លើ​មន្ត្រី​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ដោយសារ​តែ​មេដឹកនាំ​គណបក្ស​នេះ ទាក់ទង​គណបក្ស​ប្រឆាំង​។ ជា​ពិសេស​គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​ផ្តាច់ទំនាក់ទំនង​ជាមួយ គណបក្ស​ខ្មែរ​រួបរួម​ជាតិ​របស់ លោក​ញឹក ប៊ុនឆៃ តែម្ដង​……………

​សំឡេង​៖

​ចំពោះ​បញ្ហា​នេះ វិទ្យុ​វាយោ​មិនអាច​សុំ​ការឆ្លើយបំភ្លឺ​ពី​លោក​ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បានទេ ដោយសារ​តែ​ទូរស័ព្ទ​ទៅ​មិន​ចូល​។ ប៉ុន្តែ​លោក​ញឹក ប៊ុនឆៃ ធ្លាប់​បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​មួយ ដោយ​លោក​បដិសេធ​ថា មិនមាន​ទំនាក់ទំនង​ជាមួយ​គណ​បក្សប្រឆាំង​នោះទេ គ្រាន់តែ​ជា​ការយល់ច្រឡំ​តែប៉ុណ្ណោះ​។​

​យ៉ាងណាក៏ដោយ កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ធ្លាប់បាន​ព្រមាន​ថា ប្រសិនបើ​មន្ត្រី​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ឬ​មន្ត្រី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទៅ​ចុះចូល​ជាមួយ​គណបក្ស​ប្រឆាំង នឹង​ត្រូវ​ដក​តំណែង​ចេញពី​ទីប្រឹក្សា​រាជរដ្ឋាភិបាល​ផងដែរ​៕

​ដោយ​៖​សេង បារាំង​

ព័ត៌មានផ្សេងទៀត