មិន​នឹកស្មាន​ដល់​!​​បុរស​ម្នាក់​​លេង​ហ្គី​តា​​ពេល​កំពុង​វះកាត់​​ខួរក្បាល​

21-07-2017 2:56 pm 613
Abhishekពេលកំពុងវះកាត់

​ពិតជា​ចម្លែក​មិន​ស្មានថា​អាច​ធ្វើទៅបាន គឺ​បុរស​ម្នាក់​លេង​ហ្គី​តា​ពេល​កំពុង​វះកាត់​ព្យាបាល​ជំងឺ​សរសៃប្រសាទ ហើយ​ទទួលបាន​ជោគជ័យ​ទៀត​។​លោក​Abhishek Prasad​វ័យ​៣៧​ឆ្នាំ​ជា​ជនជាតិ​ឥណ្ឌា មាន​បញ្ហា​ប្រព័ន្ធ​ខួរក្បាល​ធ្វើឲ្យ​លោក​មិន​អាច​បញ្ជា​ម្រាមដៃ​បាន​។​ម្រាមដៃ​ត្រូវ​រមូល​ជាប់​នឹង​ប្រអប់​ដៃ លោក​មិន​អាច​កម្រើក​បានទេ​។​Abhishek​បាន​ស្វែងរក​ការព្យាបាល​ច្រើន​លើក​មក​ហើយ មុន​ពេល​មន្ទីរពេទ្យ​Bhagwan Mahaveer Jain​នៅ​ក្រុង​Bangalore ណែនាំ​លោក​ពី​វិធី​ព្យាបាល​ដ៏​ចម្លែក​នេះ​។​

​ពេល​វះកាត់​គ្រូពេទ្យ​បាន​ចាក់​ថ្នាំស្ពឹក ហើយ​លោក​នៅ​ដឹងខ្លួន​ធម្មតា​ប៉ុន្ដែ​គ្រូពេទ្យ​បាន​ខួង​លលាដ៍ក្បាល និង​បញ្ចូល​ប្រព័ន្ធ​អេឡិចត្រូត​ដើម្បី​អាច​ពិនិត្យ​មើល​ចំណុច​ត្រូវ​ព្យាបាល​។​ពេល​វះកាត់​Abhishek​បាន​កេះ​ហ្គី​តា​បណ្ដើរ ព្រោះ​ធ្វើ​បែប​នេះ​សំខាន់​ណាស់​សម្រាប់​គ្រូពេទ្យ​អាច​រកឃើញ​សរសៃ​ដែល​គ្មាន​ចលនា និង​ដឹង​ចំណុច​ជាក់លាក់​ត្រូវ​ព្យាបាល​ឡើងវិញ​។​

​លោក​Abhishek​យកម្រាមដៃចង្អុលក្បាលបង្ហាញថាលោកជាសះស្បើយហើយ

​លោក​Abhishek​បាន​បញ្ជាក់​ឲ្យដឹងថា លោក​ពិតជា​ទទួលបាន​បទពិសោធន៍​ថ្មី ព្រោះ​វះកាត់​ទាំង​មិន​សន្លប់ ទាំង​លោក​កំពុង​ដឹងខ្លួន​នៅលើ​គ្រែ​។​ទីបំផុត​អាការៈ​របស់​លោកក៏​ជា​សះស្បើយ​ឡើងវិញ​។​លោក​អាច​ប្រើ​ម្រាមដៃ​ដែលរ​មូល​បាន​មួយរយ​ភាគរយ​។​មុន​ចេញពី​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​ទី​២០​កក្កដា Abhishek​បាន​អរគុណ​ដល់​គ្រូពេទ្យ និង​បាន​លេងភ្លេង​ពីរ​បី​បទ​ផងដែរ បញ្ជាក់ថា​លោក​បាន​ជាសះស្បើយ​វិញ​ហើយ​៕

 ពាក្យគន្លឹះ  ឥណ្ឌា

ព័ត៌មានផ្សេងទៀត