កំពូល​តារាបាល់ទាត់​​Cristiano Ronaldo​​មក​សួរ​សុខទុក្ខ​មិត្ដភក្ដិ​​នៅ​សិង្ហបុរី​

21-07-2017 9:52 am 1047
​Cristiano Ronaldo​ពេលមកដល់​សិង្ហបុរី

កំពូល​តារាបាល់ទាត់​សញ្ជាតិ​ព័រទុយហ្កាល់ លោក​Cristiano Ronaldo បាន​ធ្វើដំណើរ​មក​ដល់​ប្រទេស​សិង្ហ​បុរី​នៅ​ថ្ងៃ​ទី​២១​កក្កដា​នេះ បន្ទាប់ពី​មាន​វិស្សមកាល​រយៈពេល​ខ្លី​ក្នុង​អាជីព​បាល់ទាត់​របស់លោក​។​លោក​Cristiano Ronaldo​មក​សិង្ហ​បុរី ដើម្បី​សួរ​សុខទុក្ខ​មហាសេដ្ឋី​សិង្ហ​បុរី​Peter Lim​និង​ក្រុមគ្រួសារ​របស់​លោក​Lim​។​កំពូល​តារាបាល់ទាត់​ក្លឹប​យក្ស​អេ​ស្ប៉ាញ​រូបនេះ ឈប់​នៅ​Thomson Medical Centre រួច​ទៅ​សួរសុខទុក្ខ​លោក​Lim​និង​កូនស្រី​ដែល​ទើប​សម្រាលកូន​ដើម​សប្ដាហ៍​នេះ​។​

​សូមបញ្ជាក់​ថា លោក​Lim​គឺ​ជា​ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​Lim's Mint Media គ្រប់គ្រង​លើ​សិទ្ធិ​នៃ​រាល់​រូបភាព​ទាំងអស់​របស់​លោក​Cristiano Ronaldo លើកលែងតែ​រូបភាព​ពាក់ព័ន្ធ​នឹង​ក្រុម​បាល់ទាត់​Real Madrid​។​លោក​Ronaldo​នឹង​ចាកចេញ​ពី​សិង្ហ​បុរី​ទៅ​ប្រទេស​ចិន នៅ​យប់​ថ្ងៃទី​២១​កក្កដា​នេះ​៕

 ពាក្យគន្លឹះ  Ronaldo

ព័ត៌មានផ្សេងទៀត