ការបង្ក្រាបករណី​ជួញដូរ​មនុស្ស​មាន​ការ​កើន​ឡើង​ក្នុង​រយៈពេល​៦​ខែ ឆ្នាំ​២០១៧

12-07-2017 12:00 pm 2213

​លោកស្រី ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​របស់​គណៈកម្មាធិកា​រ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​បាន​អះអាងថា ការបង្ក្រាប​ករណី​ជួញដូរ​មនុស្ស ក្នុង​រយៈពេល​៦​ខែ ក្នុង​ឆ្នាំ​២០១៧ នេះ​គឺ​មាន​ចំនួន​៦៦​ករណី ដែល​តួលេខ​នេះ​មាន​ការកើនឡើង​បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០១៦ ដែល​មាន​ត្រឹមតែ​២៩​ករណី​ប៉ុណ្ណោះ​។ ដោយឡែក​ករណី​ជួញដូរ​កម្លាំង​ពលកម្ម​ត្រូវបាន​មន្ត្រី​ក្រសួង​មហាផ្ទៃ​បញ្ជាក់ថា ភាគច្រើន​មិន​កើត​ឡើង​នៅក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ​។​

ការ​ថ្លែង​របស់​មន្ត្រី​ក្រសួង​មហាផ្ទៃ​បែបនេះ ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆមាស​ទី​១ ឆ្នាំ​២០១៧ ស្ដីពី​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស កាល​ពី​ម្សិលមិញ​៕

 ពាក្យគន្លឹះ  ការជួញដូរមនុស្ស

ព័ត៌មានផ្សេងទៀត