លោក​​ហាស់ វាសនា​​បោះបង់​ការងារ​​ប្រាក់ខែ​ខ្ទង់ពាន់​​មក​ចាប់​អាជីព​​ជា​អ្នក​ផ្គូផ្គង​ដៃ​គូជីវិត​

10-07-2017 1:15 pm 10542
លោក​ហាស់ វាសនា​អ្នកឯកទេស​ផ្គូផ្គង​ដៃ​គូជីវិត

​លោក​ហាស់ វាសនា​ទទួលបាន​សញ្ញា​ប​ត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ ផ្នែក​គ្រប់គ្រង​ធុរកិច្ច ផ្នែក​ហិរញ្ញវត្ថុ​ឆ្នាំ ២០០៥  បរិញ្ញាបត្រ​ផ្នែក​ជំនួញ ផ្នែក​គណនេយ្យ​ឆ្នាំ​១៩៩៩​។ លោក​ក៏​ជា​អតីត​សវ​នករ​ជាន់ខ្ពស់ នៅ​ក្រុមហ៊ុន​សវនកម្ម​អន្តរជាតិ PriceWaterhouse Coopers (PwC) និង​ជា​អតីតមន្ត្រី​ស្រាវជ្រាវ ផ្នែក​ទីផ្សារ​ហិរញ្ញវត្ថុ​ផ្នែក​នាយកដ្ឋាន​ហិរញ្ញវត្ថុ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ផង​ដែរ​។ ការងារ​នេះ បាន​ផ្តល់​ប្រាក់​បៀវត្សរ៍​ដល់​លោក​ខ្ទង់​ពាន់​ដុល្លារ ប៉ុន្តែ​នៅ​ទីបំផុត​លោក​ហាស់ វាសនា​បាន​បោះបង់ និង​ចំណាយពេល រួម​ទាំង​ថវិកា សិក្សា​ជំនាញ​ផ្គូផ្គង​ដៃ​គូជីវិត នៅ​ទីក្រុង​ញូយ៉ក​រយៈពេល​២​ឆ្នាំ​។ បច្ចុប្បន្ន​លោក បាន​ក្លាយជា​អ្នកឯកទេស​ផ្គូផ្គង​ដៃគូ​ជីវិត​មួយរូប​នៅ​កម្ពុជា​។ តើ​មូលហេតុ​អ្វី ធ្វើឲ្យ​លោក​ហាស់ វាសនា សម្រេច​បោះបង់​ការងារ​ប្រាក់ខែ​ខ្ទង់ពាន់​ដុល្លារ មក​ចាប់​អាជីព​ជា​អ្នក​ផ្គូផ្គង​គូជីវិត ដែល​ទទួល​ប្រាក់កម្រៃ​មិន​ទៀងទាត់​?

​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​លោក​ហាស់ វាសនា​អ្នកឯកទេស​ផ្គូផ្គង​ដៃ​គូជីវិត​!

សំឡេង៖


 ពាក្យគន្លឹះ  លោកហាស់ វាសនា

ព័ត៌មានផ្សេងទៀត