ស្លាប់​២០​នាក់​​​និង​ជាច្រើននាក់​​​បាត់​ខ្លួន​​​ដោយសារ​​ជំនន់​ទឹកភ្លៀង​​​នៅ​ជប៉ុន​

10-07-2017 11:50 am 430
ទីតាំង​រងការខូចខាតដោយសារទឹកជំនន់

​ចំនួន​អ្នក​ស្លាប់​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​ជា​ទឹកជំនន់ នៅ​ភាគខាងត្បូង​នៃ​ប្រទេស​ជប៉ុន កើនឡើង​ដល់​២០​នាក់ ខណៈ​ដែល​ក្រុម​ជួយសង្គ្រោះ​កំពុង​បន្ត​ស្វែងរក​អ្នក​នៅ​មាន​ជីវិត​។​នេះ​បើ​ការផ្សាយ​ព័ត៌មាន​ក្នុង​ស្រុក​កាលពី​ថ្ងៃ​ទី​៩​កក្កដា​។

​ជំនន់​ទឹកភ្លៀង​ធ្វើឲ្យ​មាន​ការខូតខាត​ផ្លូវថ្នល់ ព្រមទាំង​ធ្វើឲ្យ​តំបន់ស្វយ័ត​Kyushu ដែល​ជា​កោះធំ​មួយ​របស់​ជប៉ុន​ត្រូវបាន​ផ្អាក​ដំណើរការ​។​មនុស្ស​រាប់ពាន់​នាក់​ត្រូវបាន​គេ​ជម្លៀស​ទៅ​ជម្រក​បណ្តោះអាសន្ន នៅ​តាម​សាលារៀន​និង​អគារ​សាធារណៈ​ផ្សេងៗ ស្របពេល​ដែល​មនុស្ស​ជាច្រើន​នាក់​ទៀត​ជាប់​ក្នុង​ភក់​រង់ចាំ​ការសង្គ្រោះ​។

​អគ្គលេខាធិការ​គណៈរដ្ឋមន្ត្រីលោក Yoshihide Suga បាន​និយាយ​នៅក្នុង​សន្និសីទ​កាសែត​ថា រដ្ឋាភិបាល​នឹង​ប្រឹងប្រែង​ឲ្យអស់​ពី​សមត្ថភាព ដើម្បី​ជួយសង្គ្រោះ​អ្នក​ដែល​រងគ្រោះ​ទាំងអស់​។ បើ​តាម​សេចក្កីរាយការណ៍​រប​ស់​ទូរទស្សន៏​ក្នុងស្រុក​មួយ​បានឲ្យដឹងថា ឧទ្ធម្ភាគចក្រ​ដែល​ត្រៀម​ទុក​ធ្វើ​ប្រតិ​បត្ដិកា​រជួយ​ជន​រង​គ្រោះ មិន​អាច​ហោះហើរ​បាន​ទេ​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​ពេក​។

​ភ្លៀង​បន្ត​ធ្លាក់​រហូត​ធ្វើឲ្យ​កម្ពស់​ទឹក​នៅ​ទីក្រុង​Fukuoka កើន​ដល់ ២២​សង់ទីម៉ែត្រ​ក្នុង​រយៈពេល​៧២​ម៉ោង​។​កាលពី​ថ្ងៃអាទិត្យ ទីភ្នាក់ងារ​អាកាសធាតុ​របស់​ជប៉ុន​បានឲ្យដឹង​ថា​នឹង​មាន​ភ្លៀង​បន្ដ​ធ្លាក់​ខ្លាំង​ទៀត ព្រមទាំង​មាន​ការបា​ក់ដី​នៅ​ភាគ​ខាងជើង​នៃ​ខេត្ត Kyushu​ផងដែរ​៕ អត្ថបទ​ដោយ​៖ អ៊ុំ ចាន់​រក្សា​

 ពាក្យគន្លឹះ  ជប៉ុន

ព័ត៌មានផ្សេងទៀត