«Book and Crush» សៀវភៅ​ជា​ភាសា​អង់គ្លេស​ទី​២​ពី​លោក លី តារា

08-07-2017 6:44 pm 2967
លោក លី តារា អ្នកនិពន្ធសៀវភៅ

​ក្រោយ​ទទួល​ការគាំទ្រ​សៀវភៅ​ជា​ភាសា​អង់គ្លេស​ដំបូង​របស់​ខ្លួន ដែល​មាន​ចំណងជើង​ថា «Dara Ly Reading Standard» លោក លី តារា កំពុង​ត្រៀម​ចេញផ្សាយ​សៀវភៅ​ថ្មី​មួយទៀត ដែល​មាន​ចំណងជើង​ថា «Book And Crush» ឬ​ជា​ភាសា​ខ្មែរ​ថា «​សៀវភៅ និង​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​» ។​

​លោក លី តារា បានបញ្ចប់​កា​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ផ្នែក​អក្ស​សាស្ត្រ​អង់គ្លេស នៅ​សាកលវិទ្យាល័យ​មួយ កាលពី​ឆ្នាំ​២០១៥ ហើយ​សព្វថ្ងៃនេះ ក្រៅពី​ការនិពន្ធ​សៀវភៅ លោក​ក៏​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​ផងដែរ​។​

មុន​ក្លាយខ្លួនជា​អ្នកនិពន្ធ​សៀវភៅ លោក តារា បាន​ចំណាយពេល​ប្រមាណ​៣​ឆ្នាំ អាន​សៀវភៅ​ចំនួន​ជិត​៨០០​ក្បាល​។​

​អ្នកនិពន្ធ​វ័យក្មេង មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពង់ចាម បានឲ្យដឹងថា ស្នាដៃ​ថ្មី​ដែល​ត្រៀម​បោះពុម្ភផ្សាយ​ក្នុង​ពេល​ឆាប់ៗ​នេះ គឺជា​សៀវភៅ​ភាសា​អង់គ្លេស​ទី​២ របស់លោក ដែល​សៀវភៅ​ទី​មួយ​មាន​ចំណងជើង​ថា «Dara Ly Reading Standard» ចេញផ្សាយ​កាលពី​អំឡុង​ឆ្នាំ​២០១៦​។​

ស្នាដៃ​ទី​២ ដែល​មាន​ចំណងជើង​ថា «Book And Crush» ត្រូវបាន​អ្នកនិពន្ធ​អះអាងថា សម្រិត​សម្រាំង​ឡើង​សម្រាប់​យុ​វ័យ​ដែល​អស់សង្ឃឹម​ក្នុង​ការសិក្សា និង​ការរស់នៅ​ប្រចាំថ្ងៃ​។

​សំឡេង លោក លី តារា​៖

លោក តារា បន្ថែម​ថា​វា​ក៏​ជា​រឿងរ៉ាវ​ពិត នៃ​ជីវិត​របស់​លោក​ផងដែរ ដែល​ធ្លាប់​ឆ្លងកាត់​បទពិសោធន៍​ជូរចត់​ទាំង​ស្នេហា និង​ការរស់នៅ​ក្នុង​ភាព​ស្ដីបន្ទោស​ខ្លួនឯង​។​

សំឡេង លោក លី តារា​៖

ខណៈ​សៀវភៅ «Book and Cursh» នឹង​ចេញផ្សាយ​ក្នុង​ពេល​ឆាប់ៗ​នេះ អ្នកនិពន្ធ​ក៏ បាន​បង្ហើប​ប្រាប់ថា បើទោះបី​សៀវភៅ​ត្រូវ​បាន​សរសេរ​ជា​ភាសា​អង់គ្លេស​ក្ដី វា​មាន​លក្ខណៈ​ងាយស្រួល​យល់ ដែល​សិស្ស និស្សិត​ភាគច្រើន​អាច​អាន​បាន​។​

សំឡេង លោក លី តារា​៖

​លោក លី តារា ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា លោក​បាន​បង្កើត​ក្រុម​មួយ​ដែល​មានឈ្មោះ​ថា «​ក្រុម​អ្នកនិពន្ធ​វ័យក្មេង​» ដើម្បី​ប្រមូលផ្តុំ​យុវជន​ដែល​មានក្តី​ស្រម៉ៃ​ជា​អ្នកនិពន្ធ មក​ចាប់ផ្តើម​និពន្ធ​សៀវភៅ​រួមគ្នា​។ លោក​បន្តថា​នៅ​ឆ្នាំ​២០១៨ ខាងមុខ ក្រុម​អ្នកនិពន្ធ​វ័យក្មេង គ្រោង​នឹង​ដាក់​សម្ពោធ​សៀវភៅ​ចំនួន ១១១​ចំណងជើង​រួមគ្នា ដែល​ក្នុងនោះ​មាន​ទាំង​សៀវភៅ​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស​។​

 


 ពាក្យគន្លឹះ  លី តារា

ព័ត៌មានផ្សេងទៀត