លោក សម រង្ស៊ី ថា វៀតណាម​ជា​អ្នក​បង្កើត​គណបក្ស​ប្រជាជន​

27-06-2017 4:12 pm 2392
អ្នកដឹកនាំគណបក្សប្រជាជនកម្ពុជា ពីឆ្នាំ១៩៥១ មកទល់នឹងបច្ចុប្បន្ន ។ រូបភាពពី fb លោកសមរង្ស៊ី ។

​អតីត​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​វីដេអូ​លើ​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់​ខ្លួន បកស្រាយ​អំពី​ដើម​កំណើត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ថា គណបក្ស​កាន់​អំណាច​មួយ​នេះ បង្កើតឡើង​ដោយ​វៀតណាម​កុម្មុយនីស្ត ក្នុង​ឆ្នាំ​១៩៥១ នៅ​វៀតណាម និង​ពុំ​មាន​ពាក់ព័ន្ធ​ជាមួយ​ខ្មែរ​ចូលរួម​បង្កើត​ឡើយ ។​

​លោក សម រង្ស៊ី ថា​ថ្ងៃ​កំណើត​របស់​គណបក្ស​ប្រជាជន​មិន​ត្រូវបាន​អ្នកណា​ម្នាក់​ដឹង​ច្បាស់​ឡើយ ម្តង​ថា​ក្នុង​ខែ​នេះ ម្តង​ខែ​នោះ ចុងក្រោយ​ក៏​កំណត់​យក​ខែមិថុនា ដែល​កំណត់​ដោយ​វៀតណាម ។​
​គាត់​បញ្ជាក់​ពី​បិតា​គណបក្ស​ប្រជាជន​កម្ពុជា​ថា​…
​សំឡេង​លោក សម រង្ស៊ី ៖

​លោក​បញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា​ជា​គណបក្ស​បង្កើត បង្គាប់ និង​បង្កប់​ផ្ទៃ​ក្នុង​ដោយ​វៀតណាម ។ ដើមឡើយ​គណបក្ស​ប្រជាជន​មាន​ឈ្មោះ​ថា គណបក្ស​ប្រជាជន​បដិវត្ត​កម្ពុជា ដឹកនាំ​ដោយ ហូ ជី​មិញ បន្ទាប់មក ក៏​ផ្លាស់ប្តូរ​ឈ្មោះថា គណបក្ស​ពលករ​កម្ពុជា និង​ប្តូរ​ទៅជា គណបក្ស​កុម្មុយនីស្ត​កម្ពុជា រហូត​ផ្លាស់ប្តូរ​ឈ្មោះ​ជា​ចុង​ក្រោយ​ទៅ​ជា​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ឆ្នាំ​១៩៩១ រហូតមកដល់​សព្វថ្ងៃ​នេះ ។​

​ទោះបី​មាន​ការលើកឡើង​បែប​នេះ​ក្តី អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថា លោក​សម រង្ស៊ី មានបំណង​ចង់​លាប​ពណ៌​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​សម្រាប់​កម្ពុជា​ប៉ុណ្ណោះ​…
​សំឡេង​លោក សួស យ៉ារ៉ា ៖

​សូម​រំឭកថា ជា​រៀងរាល់ឆ្នាំ ថ្ងៃទី​២៨ ខែមិថុនា គណបក្ស​ប្រជាជន​កម្ពុជា​តែងតែ​ប្រារព្ធ​មិ​ទ្ទិញ​ខួប​អនុស្សាវរីយ៍​នៃ​ថ្ងៃ​បង្កើត​គណបក្ស​របស់​ខ្លួន ដោយ​មាន​ការចូលរួម​ពី​សំណាក់​សមាជិក​ សមាជិកា​របស់​គ​ណ​ក​បក្ស​គ្រប់​ជាន់ថ្នាក់ ។ ដោយឡែក សម្រាប់​ឆ្នាំ​២០១៧​នេះ គឺជា​ខួប​លើក​ទី ៦៦ ដែល​នឹង​ប្រារព្ធ​អង្គ​មិ​ទ្ទិញ​នា​ថ្ងៃស្អែក​នេះ ៕​

(រាយការណ៍ដោយ៖ គង់ ឧត្តម)

 ពាក្យគន្លឹះ  ថ្ងៃកំណើតCPP

ព័ត៌មានផ្សេងទៀត