លទ្ធផល​បោះឆ្នោត​ដែល CNRP ឈ្នះ CPP បី​សំឡេង​នៅឃុំ​ដូង​នឹង​ត្រូវរាប់​ឡើងវិញ

10-06-2017 2:35 pm 7543
លទ្ធផលបោះឆ្នោតបឋមនៅឃុំដូង ខេត្តស្វាយរៀង

សន្លឹក​ឆ្នោត​នៅ​ការិយាល័យ​បោះឆ្នោត​ចំនួន ២៣ ស្ថិតក្នុង​ឃុំ​ដូង ខេត្ត​ស្វាយរៀង នឹង​ត្រូវ​រាប់​ឡើងវិញ នៅ​ទីស្ដីការ​របស់ គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នា​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៧ ខាងមុខនេះ​។​

​សេចក្តីជូនដំណឹង​របស់ គ​.​ជ​.​ប ចុះ​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៧ បានឲ្យដឹងថា គ​.​ជ​.​ប បានសម្រេច​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​ចំនួន ២៣​ការិយាល័យ ស្ថិតក្នុង​ឃុំ​ដូង ខេត្ត​ស្វាយរៀង​។ គ​.​ជ​.​ប បាន​អំពាវនាវ​ដល់​អ្នក​អង្គេត​ការណ៍​ជាតិ និង​អន្តរជាតិ ព្រមទាំង​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ ចូលរួម​តាមដាន​ការរាប់​សន្លឹកឆ្នោត​ឡើងវិញ​នេះ​ផង​ដែរ​។​

​បើ​តាម​លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​សង្កាត់​អាណត្តិ​ទី​៤ ចេញផ្សាយ​នៅ​លើ​គេហទំព័រ​របស់ គ​.​ជ​ប បានបង្ហាញ​ថា​លទ្ធផល​បោះឆ្នោត​នៅ​ឃុំ​ដូង ខេត្ត​ស្វាយរៀង​គឺ គណបក្ស​សង្គ្រោះ​ជាតិ​នាំមុខ គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​បី​សម្លេង ពោល​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន ២,៥៩៩​សំឡេង រីឯ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​២,៥៩៦​សំឡេង​។​

 ពាក្យគន្លឹះ  លទ្ធផលបោះឆ្នោត

ព័ត៌មានផ្សេងទៀត