ជាង​ពីរ​ឆ្នាំ​ហើយ ដែល​ការបង់ថ្លៃ​សេវា​ប្រមូល​សំរាម​មិនទាន់​ដក​ពី​វិក័យ​ប​ត្រ​អគ្គិសនី​

09-06-2017 5:16 pm 1789

​រាជរដ្ឋាភិបាល តាមរយៈ​លិខិត​លេខ​១៤២ ស​ជណ ចុះ​ថ្ងៃ​ទី ១០ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ត្រង់ចំណុច​៣ បាន​ប្រគល់​ភារកិច្ច ជូន​ក្រសួង​ពាក់ព័ន្ធ​ដែល​ក្នុងនោះ​មាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​បរិស្ថាន និង​អគ្គិសនី​កម្ពុជា ពិនិត្យ​ពិភាក្សា​អំពី​នីតិវិធី​ប្រមូល​ថ្លៃ​សំរាម តាម​មធ្យោបាយ​ណាមួយ ជំនួស​ការ​បង់ថ្លៃ​សេវា​តាមរយៈ​វិក័យ​ប​ត្រ​អគ្គិសនី​។​

​តាមរយៈ​លិខិត របស់​អគ្គិសនី​កម្ពុជា បានអោយដឹងថា រយៈពេល​គិតពី​ថ្ងៃ​ចេញ ស​ជណ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី មកទល់​នឹង​ថ្ងៃ​ទី ៨ ខែមិថុនា ឆ្នាំ​២០១៧ មាន​ចំនួន ពីរ​ឆ្នាំ និង​បួន​ខែ​មក​ហើយ ពុំ​ទាន់​ឃើញ​មាន​ការវិវត្តន៍ គួរអោយ​កត់សម្គាល់​នៅឡើយ ។​ការ​មិន​អនុវត្ត​នេះ នាំអោយ​មាន​ការចោទប្រកាន់ និង​ការធ្វើ​អាជីវកម្ម​នយោបាយ​ជាច្រើន​លើ​អគ្គិសនី​កម្ពុជា​។​

នៅក្នុង​លិខិត​ក៏​បាន​ស្នើ​ដល់​លោក​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​លោក​អភិបាល ជួយ​អន្តរាគមន៍​ជម្រុញ​ដោះស្រាយ​អោយបាន​ឆាប់​ផងដែរ​៕

 ពាក្យគន្លឹះ  អគ្គិសនីកម្ពុជា

ព័ត៌មានផ្សេងទៀត