តុ​លា​ការ​​កំពូល​​លើក​​ពេល​​ប្រកាស​​សាល​ដី​កា​​បណ្ដឹង​​សាទុក្ខ​​របស់​​លោក​​គឹម​ សុខ​​

09-06-2017 3:50 pm 1129

​តុលាការ​កំពូល បាន​លើក​ពេល​ប្រកាស​សាលដីកា បណ្ដឹង​សាទុក្ខរបស់​លោក​គឹម សុខ ជំទាស់​សាលក្រម និង​សាលដីកា​តុលាការ​ថ្នាក់ក្រោម រឿង​ឃុំខ្លួន​ខុស​នីតិវិធី​ច្បាប់ នៅ​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៧ ខាងមុខនេះ​។ 

​តុលាការ​កំពូល បាន​បើក​សវនាការ​ជំនុំជម្រះ​លើ​បណ្ដឹង​សាទុក្ខ​របស់លោក​គឹម សុខ ដែល​ជំទាស់​សាលក្រម​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលដីកា​សាលាឧទ្ធណ៍ ដែល​សម្រេច​ឃុំខ្លួន​លោក នៅ​ពន្ធនាគារ​នាពេល​ពេល​កន្លង​ទៅ ថា​មិន​ត្រឹមត្រូវ​ទៅ​តាម​នីតិវិធី​ច្បាប់​។​

​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក​គឹម សុខ គឺ​លោក​ជួង ជូ​ងី បានបញ្ជាក់​ថា សវនាការ​ជំនុំជម្រះរ​បស់​តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៧ ធ្វើឡើង​បន្ទាប់​ពី​លោក​គឹម សុខ ឲ្យ​លោក​ប្ដឹង​សាទុក្ខ ជំទាស់​ទៅ​នឹង​សាលក្រម តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលដីកា​សាលាឧទ្ធរណ៍ ដែល​បន្ត​ឃុំខ្លួន​កូនក្ដី​របស់​លោក ហើយ​តុលាការ​កំពូល បាន​លើក​ពេល​ប្រកាស​សាលដីកា នៅ​ថ្ងៃ​ទី​២៣ ខែមិថុនា ខាងមុខ​…………………

​សំឡេង​៖

​សូមបញ្ជាក់​ថា លោក​គឹម សុខ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន ក្រោម​បទ​ចោទ​ចំនួន ២​ករណី គឺ​ករណី​ទី​១ ពីបទ «​បរិហាកេរ្កិ៍​ជា​សាធារណៈ​» និង​បទ «​ញុះញង់​ឱ្យមាន​ភាពវឹកវរ​ដល់​សន្តិសុខ​សង្គម​» ដែល​ប្ដឹង​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បន្ទាប់​ពី​ចោទថា លោក​គឹម សុខ បាន​អត្ថាធិប្បាយ​តាម​វិទ្យុ​អាស៊ីសេរី​ថា គណបក្ស​ប្រជាជន​កម្ពុជា គឺជា​អ្នក​សម្លាប់​លោក កែម ឡី​៕

​ដោយ​៖​សេង បារាំង​

 ពាក្យគន្លឹះ  លោកគឹម សុខ

ព័ត៌មានផ្សេងទៀត