កុមារ​​​ចំនួន​​៦​នាក់​​ត្រូវ​បាន​​ជួយ​​សង្គ្រោះ​​ពី​​ការ​ជួញ​ដូរ​​ទៅ​​ប្រ​ទេស​​ថៃ​​

01-06-2017 11:45 am 899

​ស្ថានទូត និង​អគ្គ​កុងស៊ុល​កម្ពុជា បាន​សហការ​ជាមួយ​អាជ្ញាធរ​ថៃ រៀបចំ​បញ្ជូន​កុមារ ៦​នាក់ ដែល​រងគ្រោះ​ដោយសារ​ការជួញដូ​រម​នុស្ស ត្រឡប់​មក​កម្ពុជា​វិញ​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​នៅ​ថ្ងៃ​ទី​៣១ ឧសភា ឆ្នាំ​២០១៧​។ នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​លិខិត​របស់​ក្រសួងការបរទេសក​ម្ពុ​ជា នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៧ ដែរ​។​

​ក្រសួង​ការបរទេស​បាន​ឱ្យដឹងទៀតថា កុមារ​ទាំង ៦​នាក់​នេះ រួ​មានឈ្មោះ ១.​កុមារី​ប៉ុន សុនី​កា អាយុ​១៣​ឆ្នាំ​, ២.​កុមារី​ដាវ ឃុត អាយុ​១០​ឆ្នាំ​, ៣.​កុមារី​វ៉ាន់ ចាន់ថន អាយុ​១១​ឆ្នាំ​, ៤.​កុមារី​ពិន​យ៉ា អា​ពិន​យ៉ា អាយុ​៧​ឆ្នាំ​, ៥.​កុមារា​រ៉េត រ៉េ​ន អាយុ​១៤​ឆ្នាំ និង ៦.​កុមារា​លេក អាយុ​៣​ឆ្នាំ​។​

​ក្រសួង​ការបរទេស​បាន​បញ្ជាក់ថា ផ្អែក​តាម​អនុស្សារណៈ​រវាង​រដ្ឋាភិបាល​ទាំង​ពីរ​កម្ពុជា​-​ថៃ ស្ដីពី​កិច្ច​ប្រតិបត្តិការ​ទ្វេភាគី​ក្នុង​ការប្រឆាំង​នឹង​ការជួញដូរ​កុមារ និង ស្ត្រី និង​ការជួយ​ដល់​ជនរងគ្រោះ​ដោយ​ការជួញដូរ ក្រសួង​ភិ​វឌ្ឍន៍​សង្គម និង​សន្តិសុខ​មនុស្ស​របស់​ថៃ បាន​ជួយ​កុមារ​កម្ពុជា​ទាំង ៦​នាក់ ខាងលើ ដែល​រងគ្រោះ​ដោយ​ការជួញដូរ និង​បាន​រក្សាទុក​នៅ​មជ្ឈមណ្ឌល​គាំពារ​សុខុមាលភាព សម្រាប់​ជនរងគ្រោះ​ដោយ​ការជួញដូរ ហើយ​បាន​ជូន​ព័ត៌មាន​ទៅ​ស្ថានទូត​កម្ពុជា​នៅ​ទីក្រុង​បាងកក ដើម្បី​រៀបចំ​មាតុភូមិ​វត្ត​ន៍​កុមារ​ទាំងនេះ មក​កម្ពុជា​វិញ​៕

​ដោយ​៖​សេង បារាំង​


 ពាក្យគន្លឹះ  ជួញដូរមនុស្ស

ព័ត៌មានផ្សេងទៀត