សាលារាជធានីភ្នំពេញ​ស្នើពលរដ្ឋបញ្ចៀស​ចរាចរណ៍ចេញពី​ទីតាំងជួបជុំ​និងផ្លូវហែក្បួន​គណបក្ស​ប្រជាជនកម្ពុជា

30-05-2017 7:05 pm 2021

នៅ​ថ្ងៃ​ចុងក្រោយ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត គណកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ នឹង​ធ្វើការ​ដង្ហែ​ក្បួន​មហាជន ដោយ​ក្បួន​នឹង​ចេញ​ដំណើរ ពី​មហាវិថី​ព្រះមុន្នីវង្ស រហូត​ដល់​រង្វង់​មូល​ជ្រោយចង្វា​ត្រើយ​ខាងលិច បត់​ឆ្វេង​តាម​ផ្លូវ​លេខ​២៧០ ផ្លូវ​២៧៣ រួច​បត់​ឆ្វេង​តាម​ផ្លូវ​លេខ​៥១៦ បត់​ឆ្វេង​តាម​ផ្លូវ​លេខ​២៨៩ រូ​ច​បន្តដំណើរ​តាម​ក្រោម​ស្ពាន​អាកាស​៥​មករា មហា​វិថីម៉ៅ​សេទុង ដល់​ស្តុប​ទេពផ​ន​បទ​ស្តាំ​តាម​ផ្លូវ​លេខ​១៨២ និង​បត់​ឆ្វេង​តាមផ្លូវ​២៧១ ដល់​ស្ពាន​ស្ទឹងមានជ័យ បត់​ស្ដាំ​ចូល​ផ្លូវវេង​ស្រេង ដល់​រង្វង់​មូល​ចោមចៅ រួច​ក្បួន​រំសាយ​ទៅ​ដង្ហែ​តាម​ខណ្ឌ​រៀងៗ​ខ្លួន​។​


​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ជូនដំណឹង តាមរយៈ​លិខិត​ចុះ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៧ សូមឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​គោលដៅ​ធ្វើ​ដំណើរ ឆ្លងកាត់​ទីតាំង​ជួបជុំ និង​តាម​ផ្លូវ​ដង្ហែ​ក្បួន​ខាងលើ បញ្ចៀស​ចរាចរណ៍​ជា​បណ្ណោះអាសន្ន នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០១៧ ចាប់ពី​ម៉ោង​៦​ព្រឹក រហូដ​ល់​ក្បួន​ដង្ហែ​ត្រូវ​បញ្ចប់​។


​នៅ​ក្នុង​សេចក្តីជូនដំណឹង​ដដែល​នោះ​បានឲ្យដឹងថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​ជួបជុំ​សកម្មជន សមាជិក សមាជិការ​គណបក្ស​ប្រមាណ​ជា ១៥.០០០០​នាក់ នៅ​មហាវិថីសម្ដេច ហ៊ុន សែន​(​ផ្លូវ​៦០​ម៉ែត​) សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។​

ដោយ៖ ទ្រី សីហៈ

ព័ត៌មានផ្សេងទៀត