កម្ពុជា​នឹង​រៀបចំ​វេទិកា​ស្រូវ​អង្ករ​កម្ពុជា​លើក​ទី​៦​នៅ​ខែ​វិច្ឆិកា​ខាងមុខ​

27-05-2017 10:57 am 716

​កម្ពុជា​នឹង​រៀបចំ​វេទិកា​ស្រូវ​អង្ករ​កម្ពុជា​ឆ្នាំ​២០១៧ លើក​ទី​៦ រយៈពេល​៣​ថ្ងៃ​ចាប់​ថ្ងៃទី​១០ ដល់​១២ ខែ​ខែវិច្ឆិកា ឆ្នាំ​២០១៧​ខាងមុខនេះ​។ វេទិកា​នេះ នឹង​ធ្វើឡើង​នៅ មជ្ឈមណ្ឌល​កោះ​ពេជ្រ ដែល​នឹង​មាន​ការចូលរួម ពី​ប្រទេស​ចំនួន​៤០​។​

​សូមបញ្ជាក់​ថា ក្រៅ​ពី​ការរៀបចំ​វេទិកា​ស្រូវ​អង្ករ​កម្ពុជា ឆ្នាំ​២០១៧​នេះ ក៏​មាន​ការតាំងពិព័រណ៍​ផលិតផល​កសិកម្ម ទាក់ទង​នឹង​គ្រឿងចក្រ គ្រឿងយន្ដ​ក្នុងការ​ធ្វើ​ទំនើបកម្ម មកពី​បណ្តា​ប្រទេស​ផ្សេងៗ​ផងដែរ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត