លោក​ហង្ស វិទូ៖ ​ការចោទថា​​រៃអង្គាស​​ប្រាក់​​​បោះពុម្ព​​សៀវភៅ​​​លោក​គឹម សុខ​​​ គ្រាន់តែជា​ការ​លាប​ពណ៌​

15-05-2017 11:27 am 1635
លោកហង្ស​ វិទូ ប្រធានក្រុមអ្នកវិភាគវ័យក្មេង និងជាអ្នករៀបរៀងសៀវភៅលោកគឹម សុខ

​សៀវភៅ​ដែលមាន​ចំណើងជើង​ថា «​គំនិត​គិត​ជាតិ ១០០​ទស្សនៈ​របស់​លោក​គឹម សុខ​» ដែល​រៀបរៀង​ដោយ​លោក​ហង្ស វិទូ ប្រធាន​អ្នកវិភាគ​វ័យក្មេង នៅ​មិនទាន់​ចេញ​រូបរាង​នៅឡើយ​ទ បើទោះបីជា​គម្រោង​ថា​នឹង​បោះពុម្ព​តាំងពី​មុន​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​មក​ម្ល៉េះ​។ យ៉ាងណាក៏ដោយ បើ​តាម​លោក​ហង្ស វិទូ បានឲ្យដឹងថា ការខកខាន​នៃ​ការចេញផ្សាយ​សៀវភៅ​ដោយសារតែ​ក្រុមគ្រួសារ​លោក​គឹម សុខ មិន​ទាន់​អនុញ្ញាត​ឲ្យចេញ ដោយ​សុំ​ពេល​ពិនិត្យ​មើល​ខ្លឹមសារ​ជា​មុន​សិន ខ្លាចក្រែង​ប៉ះពាល់​ដល់​លោក​គឹម សុខ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​។ ថ្មីៗ​នេះដែរ ក៏​មាន​ការលើកឡើង​ពី​សំណាក់​លោក​គឹម សេង ដែល​ជា​ប្អូនប្រុស​លោក​គឹម សុខ ថា មាន​ក្រុមយុវជន​ដើរ​រៃអង្គាស​ថវិកា​ដើម្បី​យក​មក​បោះពុម្ព​សៀវភៅ​។ ប៉ុន្តែ​បញ្ហា​នេះ ត្រូវបាន​លោក​ហង្ស វិទូ ច្រានចោល ថា​ពុំ​មាន​ករណីបែបនេះ​ទេ លោក​ថា វា​គ្រាន់តែ​ជាការ​លាប​ពណ៌​តែប៉ុណ្ណោះ​។ សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង ចេ​ន សុជាតា និង​លោក​ហង្ស វិទូ ដូចតទៅ​៖

​សំឡេង៖

 ពាក្យគន្លឹះ  លោកហង្ស វិទូ

ព័ត៌មានផ្សេងទៀត