មេដឹកនាំ​ក្រុម​IS​​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​​ស្លាប់​ក្នុង​ប្រតិបត្ដិការ​​របស់​ក​ង​កម្លាំង​ពិសេស​

08-05-2017 4:08 pm 366
​Abdul Hasib​មេដឹកនាំ​ក្រុមរដ្ឋអ៊ីស្លាម​​ក្នុងប្រទេស​អាហ្វហ្គានីស្ថាន

​មេដឹកនាំ​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​ឈ្មោះថា​Abdul Hasib ត្រូវបាន​សម្លាប់​នៅ​ក្នុង​យុទ្ធនាការ​បង្ក្រាប​របស់​កងទ័ព​។​នេះ​បើ​តាម​ការបញ្ជាក់​ពី​មន្ដ្រី​អាមេរិក​និង​អា​ហ្វ​ហ្គានី​ស្ថាន​។​Abdul Hasib​បាន​ស្លាប់​១០​ថ្ងៃ​មក​ហើយ នៅក្នុង​ការធ្វើ​ប្រតិ​បត្ដិកា​ររបស់​កងកម្លាំង​ពិសេស​អាមេរិក​និង​អា​ហ្វ​ហ្គា​នី​ស្ថាន នៅ​ខេត្ដ​ភាគ​ខាងកើត​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​។​កាលនោះ កងទ័ព​អាមេរិក​ពីរ​នាក់​ក៏​ស្លាប់​ដែរ នៅ​ជិត​ប្រព័ន្ធ​ផ្លូវ​ក្រោម​ដី​មួយ​ជឿជាក់ថា​ប្រើប្រាស់​ដោយ​ក្រុម​រដ្ឋ​អ៊ីស្លាម​។​

Hasib​ត្រូវ​ចាត់ទុកជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​លើ​ពេទ្យ​ទាហាន ក្នុង​ទីក្រុង​កា​ប៊ុល​កាលពី​ខែ​មីនា បាន​សម្លាប់​មនុស្ស​៥០​នាក់​។​Abdul Hasib​ត្រូវបាន​តែងតាំង​ជា​មេដឹកនាំ​ក្រុម​រដ្ឋ​អ៊ីស្លាម​ក្នុង​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​កាលពី​ឆ្នាំ​២០១៦ បន្ទាប់​ពី​មេដឹកនាំ​មុន​ត្រូវ​បាន​សម្លាប់ ដោយ​យន្ដហោះ​វាយប្រហារ​គ្មាន​មនុស្ស​បើក​របស់​អាមេរិក​៕

 ពាក្យគន្លឹះ  ក្រុមរដ្ឋអ៊ីស្លាម

ព័ត៌មានផ្សេងទៀត