លោក​ប៉ែន បូណា​​ថា​សេរីភាព​សារព័ត៌មាន​​នៅ​កម្ពុជា​ល្អ​​ខណៈ​អន្តរជាតិ​​ថា​​កាន់តែ​អាក្រក់​

02-05-2017 3:58 pm 832

​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ដែល​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃទី​៣​ខែ​ឧសភា​ឆ្នាំ​២០១៧​នេះ កម្ពុជារៀបចំឡើង ក្រោម​ប្រធានបទ «​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ថ្មី ឱកាស​ថ្មី​និង​ការ​ប្រឈម​ថ្មី​៖ តួនាទី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ការលើកស្ទួយ​ឲ្យ​សង្គម មាន​យុត្តិធម៌​និង​ការរួបរួម​និង​សន្តិភាព​»​។ អង្គការ​ឃ្លាំមើល​សេរីភាព​សារព័ត៌មាន ហ្វ្រ៊ី​ដឹម ហៅ​ស៍ (Freedom House) បានបង្ហាញ ពិន្ទុសរុប​នៃ​សេរីភាព​សារព័ត៌មាន​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៧ បាន​ធ្លាក់ចុះ​មួយ​លេខ​ទៀត​ទៅ​ក្នុង​កម្រិត​រឹត​កាន់តែ​អាក្រក់​ជាង​ឆ្នាំមុន​។ កម្ពុជា បាន​ជាប់​លេខ​៣៣ ក្នុងចំណោម​ប្រទេស​ចំនួន​៤០​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​លេខ​១៥២ ក្នុងចំណោម​១៩៩​ប្រទេស​ក្នុង​ពិភពលោក​។

យ៉ាងណា លោក​ប៉ែន បូ​ណា​ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា បាន​វាយតម្លៃ ស្ថានភាព​សារព័ត៌មាន​នៅ​កម្ពុជា នៅតែ​មាន​លក្ខណៈល្អ​ជាង​មុន​។ ល្អ​ជាង​មុន ដោយសារ​បច្ចុប្បន្ន​កម្ពុ​ជា ពុំ​មាន​អ្នកកាសែត​ណា​ម្នាក់ រងគ្រោះ​ស្លាប់​បាត់បង់​ជីវិត រងរបួស និង​រង​ការគំរាមកំហែង​ធ្ងន់ធ្ងរ នៅក្នុង​ការបំពេញ​វិជ្ជា​ជីវៈ​នោះទេ​។ ពោល គ្រាន់តែ​មាន​ការប៉ះពាល់​ខ្លះៗ​ផ្នែក​ផ្លូវច្បាប់ ដែល​អាច​ដោះស្រាយ​តាម​មធ្យោបាយ​ផ្លូវ​ច្បាប់​ដើម្បី​បញ្ចប់រឿង​។​

សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​លោក​ប៉ែន បូណា​ប្រធាន​ក្លឹប​អ្នកកាសែតកម្ពុជា នៅក្នុង​នាទី​ហេតុការណ៍​សំខាន់​!

សំឡេង៖

 ពាក្យគន្លឹះ  ព័ត៌មាន

ព័ត៌មានផ្សេងទៀត