លោក​​អាត់ ធន់​ថា​ ប្រាក់ខែ​​២០៧​​ដុល្លារ​អាច​ជួយ​​ឲ្យ​កម្មក​រ​រស់​នៅ​ល្អ​​ជាងមុន

01-05-2017 3:36 pm 2057
លោក​អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា

​នៅ​ថ្ងៃ​ទី​១ ឧសភា ឆ្នាំ ២០១៧ ជា​ខួប​ទី​១៣១ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ដែល​ប្រទេស​ទូទាំង​ពិភពលោក បាន​រំលឹក​ខួប​អនុស្សាវរីយ នៃ​ទិវា​ចលនា​ពលកម្ម​អន្តរជាតិ​នេះ​។ ចំណែក​នៅ​ប្រទេស​កម្ពុជា កម្មករ​-​កម្មការិនី​ចំនួន​១០​វិស័យ និង​១៩​អង្គភាព បាន​ជួបជុំគ្នា​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​០១ ឧសភា​នេះ ដោយ​មាន​ការ​ដង្ហែ​ក្បូន​ដើម្បី​ដាក់​ញត្តិ​ទៅកាន​រដ្ឋសភា ទាមទារ​នូវ​លក្ខខណ្ឌ​ការងារ​ចំនួន​១៦​ចំណុច​។ លោក​អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា បាន​ថ្លែងថា ការដើរ​ក្បួន​នេះ​ក្នុង​គោលដៅ​ទី​១ ដើម្បី​រំលឹក​ខួប​អនុស្សាវរីយ នៃ​ចលនា​ទិវា​ពលកម្ម​អន្តរជាតិ និង​ទាមទារ​ឲ្យមាន ការគោរព​លក្ខខណ្ឌ​ការងារ ពី​ក្រុមហ៊ុន​រោងចក្រ​នៅ​កម្ពុជា​។ បន្ថែម​ពី​នេះ លោក​អាត់ ធន់ បានស្នើ​រាជរដ្ឋាភិបាល កំណត់​ប្រាក់​ឈ្នូល​អប្បបរមា​២០៧​ដុល្លារ ក្នុង​មួយ​ខែ​ជូន​កម្មករ ហើយ​ប្រាក់​ឈ្នូល​នឹង​ជួយ​ឲ្យ​កម្មករ​រស់នៅ​បាន​ស្រួល​ផងដែរ​។ សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​គួន សំបូរ ជាមួយ​លោក​អាត់ ធន់ ដូចតទៅ​៖

​សំឡេង​៖

 ពាក្យគន្លឹះ  ប្រាក់ខែកម្មករ

ព័ត៌មានផ្សេងទៀត