ពិ​ព័ណ៌​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​វិស្វកម្ម​និង​គណិតវិទ្យា (STEM) បើកទ្វារ​​សម្រាប់​អនាគត​កុមារ​កម្ពុជា​

28-04-2017 3:10 pm 1597

​ភ្នំពេញ​៖​ថ្ងៃទី​២៨​មេសា​២០១៧៖​កុមារ​មាន​ថាមពល​និង​សមត្ថភាព​ឥត​ដែន​កំណត់​ក្នុង​ការសិក្សា​រៀនសូត្រ​។​សប្តាហ៍​នេះ​កុមារ​រាប់រយ​នាក់​មកពី​ខេត្ត​ក្រុង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ប្រមូលផ្តុំ​គ្នា​នៅ​មជ្ឈមណ្ឌល​និង​សន្និបាត​កោះ​ពេជ្រ​នៅ​ថ្ងៃ​២៩-៣០​មេសា​នេះ​។​

​ក្រោម​ចំណងជើង​ថា​«​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​វិស្វកម្ម​និង​គណិតវិទ្យា​»​ដែល​ហៅ​កាត់​ថា​(STEM)​ត្រូវ​រៀបចំ​ឡើង​ក្នុង​គោលបំណង​ចិញ្ចឹម​អនាគត​អ្នក​វិទ្យាសាស្ត្រ​និង​វិស្វករ​សម្រាប់​កម្ពុជា​ត្រូវបាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​២០០៥​ហើយ​ឆ្នាំ​នេះ​ក៏​មាន​ការ​សហការ​យ៉ាង​រឹងមាំ​ពី​ក្រសួង​អប់រំ​យុវជន​និង​កីឡា​សម្រាប់​កម្មវិធី​គម្រប់​ខួប​លើក​ទី​១៣​នៅ​ប្រទេស​កម្ពុជា​។​

​ក្រុមហ៊ុន​សាម​សុង​គឺជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​លើ​សកលលោក​ក្នុង​ការ​ផ្តល់​ឧបករណ៌​អេឡិចត្រូនិច​និង​ទូរស័ព្ទដៃ​ដែល​មាន​ទស្សនវិស័យ “INSPIRE THE WORLD, CREATE THE FUTURE ”​ជាមួយ​ការប្តេជ្ញាចិត្ត​ក្នុង​ការចូលរួម​យ៉ាង​សកម្ម​និង​ឧបត្ថម្ភ​សម្រាប់​កម្មវិធី STEM ក្នុង​ឆ្នាំនេះ​។​

​លោក​ជា​សុជាតិ​ប្រធាន​ផ្នែក​ទីផ្សារ​នៃ​សាខា​ក្រុមហ៊ុន​ថៃ​សាម​សុង​អេឡិចត្រូនិច​ប្រចាំ​ប្រទេស​កម្ពុជា​បាន​មានប្រសាសន៍ថា​«​ដូច​ដែល​អ្នក​ធ្លាប់បាន​ដឹង​រួចមកហើយ​បេសកកម្ម​របស់​ក្រុមហ៊ុន​សាម​សុង​គឺ​“​ធ្វើឲ្យ​ពិភពលោក​សម្បូរបែប​ទៅ​ដោយ​ភាព​ប្រឌិត​ខ្ពស់​ផ្នែក​បច្ចេកវិទ្យា​,​ផលិតផល​,​និង​ការ​រចនា​ដែល​ធ្វើឲ្យ​ជីវិត​កាន់តែ​ប្រសើរឡើងប្រក​បដោយ​ទំនួល​ខុស​ត្រូវ​កិច្ចការស​ង្គ​ម​ហើយ​មាន​និរន្តរភាព​។​កាន់តែ​អស្ចារ្យ​ជាងនេះទៅទៀត​ដោយសារ​បេសកកម្ម​របស់​យើង​នេះ​ធ្វើឲ្យ​យើង​បាន​រួមចំណែក​ក្នុង​កម្ម​វិធី​ដ៏​អស្ចារ្យ​មួយ​នេះ​»​។​

​ក្នុង​អំ​ទ្បុង​ការតាំងពិព័រណ៍​វិទ្យា​សាស្ត្រ​បច្ចេកវិទ្យា​វិស្វក​ម្ម​និង​គណិតវិទ្យា​លើក​ទី​១៣​សិស្សានុសិស្ស​នឹង​បង្ហាញ​ការងារ​ទាក់ទិន​ទៅ​នឹង​វិទ្យាសាស្ត្រ​ហើយ​មាន​ឱកាស​ធ្វើ​អន្តរ​កម្ម​ជាមួយ​សិស្ស​និង​គ្រូ​បង្រៀន​ផ្សេងៗ​ទៀតផង​។​ការតាំងពិព័រណ៍​ប្រកបដោយ​ជំនាញ​វិជ្ជាជីវៈ​ដូចជា​ក្រុមហ៊ុន​សាម​សុង​និង​ដៃគូ​ផ្សេងទៀត​នឹង​ត្រូវ​បាន​ដាក់​បង្ហាញ​ដើម្បី​ផ្តល់ឱកាស​ក្នុង​ការផ្លាស់ប្តូរ​គំនិត​សិក្សា​ពី​គ្នា​ទៅវិញទៅមក​អំពី​ហេតុផល​និង​វិធីសាស្ត្រ​របស់ខ្លួន​ក្នុង​ការដោះស្រាយ​បញ្ហា​ផ្នែក​បច្ចេកទេស​និង​វិទ្យាសាស្ត្រ​។​

​ការតាំងពិព័រណ៍​វិទ្យា​សាស្ត្រ​បច្ចេកវិទ្យា​វិស្វកម្ម​និង​គណិតវិទ្យា​លើក​ទី​១៣​នេះ​នឹង​ប្រារព្ធ​ធ្វើ​ទ្បើង​នៅ​ថ្ងៃទី​២៩​និង​៣០​ខែ​មេសា​ឆ្នាំ​២០១៧​នៅ​អាគារ A, B និង C មជ្ឈមណ្ឌល​ពិព័រណ៍​និង​សន្និបាត​កោះ​ពេជ្រ ។​សូម​អញ្ជើញ​មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​ជាមួយ​យើងទាំងអស់គ្នា​!

​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី STEM CAMBODIA: http://www.stemcambodia.ngo/

​អំពី​ក្រុមហ៊ុន Samsung Electronics Co., Ltd
Samsung Electronics Co., Ltd នាំ​ជូន​នូវ​បទពិសោធន៍​ថ្មី​ដល់​ពិភពលោក និង​អនាគតកាល ដែល​ពោរពេញ​ទៅ​ដោយ​គំនិត និង​បច្ចេកវិទ្យា​ច្នៃប្រឌិត​។ ក្រុមហ៊ុន​សាម​សុង​កំពុង​កៃ​ច្នៃ​អភិវឌ្ឍ​ទូរទស្សន៍ ទូរ​ទឹកកក ម៉ាស៊ីន​បោកគក់ ម៉ាស៊ីនត្រជាក់ ស្មា​ត​ហ្វូន ឧបករណ៍​ពាក់​លើ​រាងកាយ tablets កាមេរ៉ា ឧបករណ៍ប្រើប្រាស់​នៅផ្ទះ​បែប​ឌីជីថល ឧបករណ៍ឨ​ស​ថថ្នាំពេទ្យ ប្រព័ន្ធ​បណ្តាញ​ផ្សេងៗ គ្រឿង​បរិក្ខារ​ចម្លង​អគ្គីសនី និង​គ្រឿង​អំពូល LED ផងដែរ​។ សម្រាប់​ព័ត៌មាន​ថ្មីៗ សូម​ចូល​ទៅ​កាន់ Samsung Newsroom នៅ​គេហទំព័រ http://news.samsung.com​។​

 ពាក្យគន្លឹះ  សង្គម

ព័ត៌មានផ្សេងទៀត