ថៃ​អនុម័ត​​ការដេញថ្លៃ​​ទិញ​រថក្រោះ​​ពី​ចិន​​មក​ជំនួស​​រថក្រោះ​ចាស់​

04-04-2017 5:26 pm 7232
រថក្រោះដែលកងទ័ពថៃប្រើប្រាស់

​គណៈ​រដ្ឋមន្ដ្រី​ថៃ​នៅ​ថ្ងៃ​ទី​០៤​មេសា​នេះ បាន​អនុម័ត​លើ​ការដេញថ្លៃ​ទិញ​រថក្រោះ​ពី​ចិន​១០​គ្រឿង មានតម្លៃ​៥៨​លាន​ដុល្លារ​អាមេរិក យកមក​ជំនួស​រថក្រោះ​ប្រភេទ​ចាស់​របស់​អាមេរិក ដែល​ថៃ​កំពុង​ប្រើប្រាស់​សព្វថ្ងៃ​។​នេះ​បើ​តាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​រដ្ឋាភិបាល​។​វា​ជា​ផែនការ​ទី​ពីរ​ក្នុង​ចំណោម​ផែនការ​ចំនួន​បី ដែល​ត្រូវ​ទិញ​រថក្រោះ​ពី​ចិន​ដល់​ទៅ​៤៩​គ្រឿង​។​

​ប្រទេស​ថៃ​បាន​បញ្ជា​ទិញ​រថក្រោះ​២៨​គ្រឿង​ពី​ចិន​កាលពី​ឆ្នាំមុន​។​រថក្រោះ​ថ្មី​ដែល​ថៃ​ទិញ​ពី​ចិន ដើម្បី​យក​មក​ជំនួស​រថក្រោះ​ចាស់​ប្រភេទ​M41​របស់​អាមេរិក ជា​រថក្រោះ​ធុន​តូច​និង​សេរី​ចាស់​។​ថៃ​បាន​ប្រើ​រថក្រោះ​M41​តាំង​ពី​សង្គ្រាមលោក​លើក​ទី​ពីរ​។​នេះ​បើ​តាម​ការបញ្ជាក់​ពី​រដ្ឋមន្ដ្រី​ក្រសួង​ការពារជាតិ​ថៃ​លោក​Prawit Wongsuwan៕

 ពាក្យគន្លឹះ  ថៃ

ព័ត៌មានផ្សេងទៀត