ភ្លៀង​នឹង​បន្ត​ធ្លាក់​ខ្លាំង​តាម​បណ្តា​ខេត្ត​មួយចំនួន​ចាប់ពី​ថ្ងៃ​ទី ៤​ដល់​ទី ៩​ខែ​មេសា​

02-04-2017 12:09 pm 3289

ចាប់ពី​ថ្ងៃ​ទី ៤​ដល់​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៧ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន​នៅ​តាម​បណ្តាល​ខេត្ត​មួយចំនួន នៅ​តំបន់​ទំនាប​កណ្តាល​ភាគខាងត្បូង តំបន់​ខ្ពង់រាប​ភាគ​ឦសាន​និង​តំបន់​មាត់សមុទ្រ​។​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ចុះ​ផ្សាយ​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០១៧​។​

តាម​សេចក្តីជូនដំណឹង​បាន​បញ្ជាក់បន្ថែម​ថា មូលហេតុ​ដែល​បណ្តាល​អោយ​មាន​ភ្លៀង​ធ្លាក់​បែប​នេះ​គឺ​បណ្តាលមកពី​ជ្រលង​សម្ពាធ​ទាប ដែល​រុញ​មក​ពី​ផ្នែក​ខាងត្បូង នៃ​សមុទ្រ​ចិន​ខាងត្បូង បាន​ប្រសព្វ​គ្នា​ជាមួយនឹង​ជ្រលង​សម្ពាធ​ខ្ពស់ ដែល​រុញ​មក​ពី​ភាគខាងត្បូង នៃ​ប្រទេស​ចិន ត្រង់​តំបន់​ដីសណ្តរ​ទន្លេមេគង្គ​៕

ព័ត៌មានផ្សេងទៀត