អង្គភាព​​ប្រឆាំង​​អំពើពុករលួយ​​ឃាត់​ខ្លួន​​ក្រឡាបញ្ជី​​ម្នាក់​​ពាក់ព័ន្ធ​​ប្រព្រឹត្ត​​អំពើ​​ពុករលួយ

28-03-2017 5:24 pm 2613


​ក្រោយ​ពី​តាមដាន​ចាប់ពី​ខែ​ធ្នូ ឆ្នាំ​២០១៦ រហូត​ដល់​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៧ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​សម្រេច​ឃាត់ខ្លួន​លោកហង្ស សាមឿន ជា​ក្រឡាបញ្ជី​តុលាការ​ខេត្ត​បន្ទាយមានជ័យ បន្ទាប់ពី​រកឃើញ​ថា បាន​យក​អំណាច មុខងារ និង​ភារកិច្ច​របស់​ខ្លួន ធ្វើ​ការគាបសង្កត់ ទារប្រាក់​ពី​ជនរងគ្រោះ​ដោយ​ខុសច្បាប់ ចំនួន​៣៥០០​ដុល្លារ​។  

​គួរ​បញ្ជាក់ដែរថា កាលពី​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៧ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ក៏​បាន​ឃាត់ខ្លួន​ឈ្មោះ​ហ៊ុយ ហឿន​នាយរង​ផ្នែក​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល របស់​នាយកដ្ឋាន​នគ​របាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ក្រសួង​មហាផ្ទៃ​ជុំវិញ​ការ​ទារប្រាក់​ពី​ក្រុមហ៊ុន សហគ្រាស បុគ្គល​ឯកជន​នៅ​ភ្នំពេញ​ជាង​១០០​ទីតាំង​៕

ព័ត៌មានផ្សេងទៀត